ច្បាប់សាធារណៈ (PL) 99-457 ដែលបានអនុម័តនៅក្នុងឆ្នាំ 1986 គឺជាច្បាប់សហព័ន្ធដែលពង្រីកសេវាកម្មនានាសម្រាប់កុមារដែលមានអាយុតិចជាង 5 ឆ្នាំ ដែលត្រូវការការអប់រំពិសេស។ បច្ចុប្បន្ន ច្បាប់នេះគឺជាផ្នែកមួយនៃច្បាប់ស្តីពីការអប់រំជនពិការ (Individuals with Disabilities Education Act, IDEA) និងអនុញ្ញាតឲ្យមានការផ្តល់មូលនិធិជំនួយទៅដល់រដ្ឋ ដើម្បីផ្តល់សេវាអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធទៅដល់កុមារដែលមានពិការភាព ដែលមានអាយុ 3-5។1 នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ឱកាសសម្រាប់ការអប់រំទាន់ពេលវេលា ក៏មានផ្តល់ជូនផងដែរទៅដល់កុមារដែលមានអាយុតិចជាងបីឆ្នាំ។2 សូមមើល ជំពូក 12 ព័ត៌មានស្តីពីសេវាអន្តរាគមន៍ពីដើមទី។
