Menu Close

(13.6) ប្រសិនបើខ្ញុំគិតថា​កូនរបស់ខ្ញុំ​ត្រូវការ​សេវាកម្មនានា​ តើ​ខ្ញុំ​គួរ​ទាក់ទងទៅកាន់នរណា​? 

(13.6) ប្រសិនបើខ្ញុំគិតថា​កូនរបស់ខ្ញុំ​ត្រូវការ​សេវាកម្មនានា​ តើ​ខ្ញុំ​គួរ​ទាក់ទងទៅកាន់នរណា​? 

អ្នក​គួរ​សរសេរលិខិត​មួយច្បាប់​ទៅកាន់​រដ្ឋបាល​មណ្ឌលសិក្សាធិការ​ក្នុង​មូលដ្ឋានរបស់អ្នក​ (ឧទាហរណ៍ នាយកសាលា ឬ​នាយកផ្នែក​អប់រំពិសេស​) ដើម្បី​ស្នើសុំ​ធ្វើការវាយតម្លៃ​ ឬ​រង្វាយតម្លៃ​សម្រាប់កូន​របស់អ្នក​។​1 ក្រោមច្បាប់​របស់រដ្ឋ មណ្ឌលសិក្សាធិការ​របស់អ្នក​ ត្រូវ​ផ្តល់ផែនការ​វា​យតម្លៃ​មួយ​ទៅ​ឲ្យអ្នក​ក្នុងរយៈពេល 15 ថ្ងៃ​​បន្ទាប់ពីទទួលបាន​​សំណើជាលាយលក្ខណ៍អក្សររបស់អ្នក​សម្រាប់សេវាកម្មអប់រំពិសេស​ លើកលែងតែ​​មណ្ឌល​សិក្សា​​ធិការ​មិនយល់ស្របជាមួយនឹង​តម្រូវការ​ចំពោះការវាយតម្លៃនោះ​។​  ប្រសិនបើការ​ស្នើសុំ​ត្រូវបានធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃ​ ឬ​តិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សា​នេះ ផែនការនោះត្រូវតែ​បង្កើត​ឡើងក្នុងរយៈពេល​ 10 ថ្ងៃ​បន្ទាប់ពីការចាប់ផ្តើម​ឆ្នាំសិក្សា​បន្ទាប់​។​​2

បន្ទាប់​មក អ្នក​មាន​ពេល 15 ថ្ងៃ​​ដើម្បីឆ្លើយតប ឬ​ឯកភាពទៅនឹង​ផែនការ​វាយតម្លៃនេះ​។​  អំឡុងពេលនោះ អ្នកអាច​ស្នើសុំ​ការវាយតម្លៃ​ទៅលើ​ផ្នែក​នានា​បន្ថែម​ទៀត​។​ មណ្ឌលសិក្សាធិការមិនអាចវាយតម្លៃកូនរបស់អ្នកដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរបានទេ។ ប៉ុន្តែប្រសិនបើអ្នកបដិសេធមិនព្រមផ្តល់ការយល់ព្រម នោះមណ្ឌលសិក្សា​ធិការអាច ប៉ុន្តែមិនតម្រូវឱ្យដាក់ពាក្យសុំសវនាការតាមនីតិវិធី​ត្រឹមត្រូវ​តាមផ្លូវច្បាប់ និងទទួលបានដីកាដែលទាមទារការវាយតម្លៃនោះទេ។3 សូមមើល ជំពូក 2 ព័ត៌មានស្តី​ពី​ការ​វាយតម្លៃ​ និង​រង្វាយតម្លៃ 

ប្រសិនបើ​ការធ្វើតេស្ត​តាមស្តង់ដារ​ត្រូវបាន​ចាត់ទុកថា​មានសុពលភាព​សម្រាប់កូនរបស់អ្នក​ដែល​មាន​អាយុ​​ចន្លោះ​ពី​បី​ទៅ​ប្រាំឆ្នាំ​ អ្នកវាយតម្លៃ​គួរតែប្រើប្រាស់វិធីសាស្ត្រ​ធ្វើតេស្ត​ជាទម្រង់ផ្សេងជំនួស​។​  ជម្រើសនានា​ អាចមានដូចជា​កម្រិត​មាត្រដ្ឋានពិន្ទុ ឯកសារ ការសង្កេត​ និង​ការសម្ភាស​ ទៅតាមការ​កំណត់​​​នៅក្នុង​ផែនការវាយតម្លៃ​។​ 4

កម្មវិធី​ IEP ត្រូវតែបង្កើតឡើង​ តាមរយៈលទ្ធផលនៃ​ការ​វាយតម្លៃ​នេះ ​ក្នុងរយៈពេល​ 60 ថ្ងៃ ចាប់ពី​កាល​បរិច្ឆេទ​​ដែល​មណ្ឌលសិក្សាធិការ​ទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរ​របស់អ្នក​សម្រាប់ការវាយតម្លៃ​​ (ដោយ​មិន​រាប់ចំនួនថ្លៃ​ចន្លោះ​ម៉ោងសិក្សា​នៅសាលា​ ត្រីមាស ឬ​ថ្ងៃ​ឈប់សម្រាក​ដែល​​មានរយៈពេល​លើសពី​ប្រាំថ្ងៃ​នោះទេ​)​។ ប៉ុន្តែ​ ប្រសិនបើសំណើនោះ​មិនត្រូវបានធ្វើឡើង​ក្នុងរយៈពេល 30 ថ្ងៃឬ​តិចជាងនេះនៅមុនដំណាច់​ឆ្នាំសិក្សា​ធម្មតានោះទេ ការវាយតម្លៃនេះ​ និង​កម្មវិធី IEP ត្រូវ​តែ​បញ្ចប់ក្នុង​រយៈពេល 30 ថ្ងៃ​ ក្រោយពេល​ឆ្នាំសិក្សា​បន្ទាប់ចាប់ផ្តើម​។​5

  1. 5 C.C.R. Sec. 3021; Cal. Ed. Code Secs. 56029, 56300 – 56329.[]
  2. Cal. Ed. Code Sec. 56321(a).[]
  3. Cal. Ed. Code Sec. 56321(c).[]
  4. Cal. Ed. Code Sec. 56441.11(e).[]
  5. Cal. Ed. Code Sec. 56344(a).[]