បាទ/ចាស។ ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា គ្រប់មណ្ឌលសិក្សាធិការទាំងអស់មានអំណាចដើម្បីផ្តល់សេវាកម្មអប់រំពិសេស និងសេវាកម្មដល់កុមារទាំងអស់ដែលទទួលបានសិទ្ធិ ដែលមានអាយុបីឆ្នាំដល់ប្រាំឆ្នាំ គ្រប់ៗគ្នា។1
ប្រសិនបើកុមារកំពុងទទួលបានសេវាកម្ម “អន្តរាគមន៍ពីដើមទី” ឬ “Early Start” ពីមជ្ឈមណ្ឌលប្រចាំតំបន់ដែលបម្រើដល់បុគ្គលដែលមានពិការភាពនៃការលូតលាស់ ឬសាលាមណ្ឌលសិក្សាធិការ នោះមណ្ឌលសិក្សាធិការជាអ្នកទទួលខុសត្រូវត្រូវតែធានាថា ពួកគេទទួលបានការផ្ទេរយ៉ាងរលូន និងមានប្រសិទ្ធភាពទៅកាន់កម្មវិធីមត្តេយ្យសិក្សាកម្រិតទាប។2 វាក៏ត្រូវធានាផងដែរថាកម្មវិធីអប់រំលក្ខណៈបុគ្គល [IEP] ត្រូវបានបង្កើតឡើង និងកំពុងអនុវត្តមកត្រឹមពេលដែលកុមារគម្រប់ខួបកំណើតអាយុ 3 ឆ្នាំ។3 ប្រសិនបើកុមារម្នាក់មានអាយុបីឆ្នាំនៅអំឡុងរដូវក្តៅ ក្រុមការងារកម្មវិធី IEP ត្រូវតែកំណត់កាលបរិច្ឆេទដែលសេវាកម្មវិធី IEP នឹងត្រូវចាប់ផ្តើម។4 មណ្ឌលសិក្សាធិការត្រូវតែចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការផ្ទេរការសិក្សាដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលក្នុងតំបន់។5 សូមមើល ជំពូក 12 ព័ត៌មានស្តីពីសេវាអន្តរាគមន៍ពីដើមទី។
- Cal. Ed. Code Secs. 56001(b) & 56440(c).[↩]
- 20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(a).[↩]
- Cal. Ed. Code Sec. 56426.9(b); 34 ច្បាប់ស្តីពីបទប្បញ្ញត្តិសហព័ន្ធ (Code of Federal Regulations, C.F.R.) ផ្នែក 300.124(b).[↩]
- Cal. Ed. Code Sec. 56426.9(d).[↩]
- 20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(c).[↩]
