ច្បាប់សហព័ន្ធកំណត់ថាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មណ្ឌលសិក្សាធិការ និងមជ្ឈមណ្ឌលក្នុងតំបន់ (បើមណ្ឌលសិក្សាធិការមិនមែនជាទីភ្នាក់ងារឈានមុខសម្រាប់សេវាអន្តរាគមន៍ពីដើមទេ) ត្រូវពិភាក្សាអំពីសេវាកម្មអប់រំពិសេសថ្នាក់មត្តេយ្យសិក្សាកម្រិតទាបតាមដែលអាចធ្វើបាន ក៏ដូចជាជំហាននៃការផ្ទេរការសិក្សាទាំងនេះផងដែរ រួមមាន៖
- ការបណ្ដុះបណ្ដាល និងការដាក់នៅក្នុងសាលានាពេលអនាគតទាក់ទងនឹងការដាក់នៅក្នុងសាលាទាំងនេះ
- នីតិវិធីក្នុងការត្រៀមរៀបចំកុមារសម្រាប់ការផ្លាស់ប្តូរនៅក្នុងការផ្តល់សេវា និងការសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មី និង
- ការបញ្ចូនព័ត៌មាន និងកំណត់ត្រាទៅកាន់មណ្ឌលសិក្សាធិកា។1
ម្យ៉ាងទៀត ច្បាប់រដ្ឋតម្រូវឲ្យ៖
- មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតត្រូវបានផ្តល់ជូននូវព័ត៌មានអំពីធនធានសហគមន៍
- ព័ត៌មានអំពីកុមារដែលត្រូវបានបញ្ចូនទៅកាន់មណ្ឌលសិក្សាធិការ រួមទាំងកម្មវិធី IFSP (ដោយមានការយល់ព្រមពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត) និងការវាយតម្លៃចាំបាច់ណាមួយដោយមណ្ឌលសិក្សាធិការ និងមជ្ឈមណ្ឌលក្នុងតំបន់ដើម្បីកំណត់សិទ្ធិទទួលបាន និងកាលវេលាសម្រាប់បំពេញការវាយតម្លៃ
- កាលបរិច្ឆេទដែលបានព្យាករណ៍សម្រាប់ការចុះត្រួតពិនិត្យឡើងវិញនៃកម្មវិធី IFSP ត្រូវបានកំណត់
- ជំហានដែលត្រូវអនុវត្តដើម្បីធានាថាការបញ្ចូនបន្តទៅកាន់មណ្ឌលសិក្សាធិការ ត្រូវបានទទួលក្នុងរយៈពេលគ្រប់គ្រាន់ដើម្បីឲ្យការវាយតម្លៃនោះត្រូវបានបញ្ចប់សព្វគ្រប់ ហើយកម្មវិធី IEP ត្រូវបានអនុវត្ត នៅត្រឹមថ្ងៃគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ។
- ការបញ្ជូនបន្តទៅកាន់មណ្ឌលសិក្សាធិការ កើតឡើងក្នុងរយៈពេលមិនឲ្យក្រោមរយៈពេលដែលកុមារមានអាយុ 2 ឆ្នាំ 9 ខែ ឬមុនពេលឈប់សម្រាករបស់មណ្ឌលសិក្សាធិការនៅក្នុងសេវាកម្មនេះ ប្រសិនបើកុមារនោះមានអាយុបីឆ្នាំនៅអំឡុងពេលឈប់សម្រាកនោះ ហើយ
- បុគ្គលិកដែលទទួលខុសត្រូវសម្រាប់ការរៀបចំកិច្ចប្រជុំកម្មវិធី IEP និងកម្មវិធី IFSP លើកចុងក្រោយ ត្រូវបានកំណត់។2
ដើម្បីកុំឲ្យមានភាពខ្វះចន្លោះនៅក្នុងសេវាកម្ម និងការពន្យារពេលក្នុងការបង្កើត និងអនុវត្តកម្មវិធី IEP មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតគប្បីត្រូវដឹង និងបន្តតាមដានលើជំហាននានាដែលនាំទៅរកការផ្ទេរការសិក្សានេះ ដើម្បីឲ្យជំហានចាំបាច់ទាំងនោះត្រូវបានអនុវត្តទាន់ពេលវេលា។
