Menu Close

(13.9) កូនរបស់ខ្ញុំ​កំពុងទទួលបាន​សេវា​ Early Start ពេលនេះ​។ នៅក្នុងកិច្ចប្រជុំ​កម្មវិធី​ IEP ដំណាក់កាលដំបូង​របស់​យើង មណ្ឌល​សិក្សា​ធិការមិនយល់ស្រប​ជាមួយនឹង​ខ្ញុំ​អំពី​តម្រូវការ​របស់កូនខ្ញុំ​ចំពោះសេវា​អប់​រំពិសេសទេ​។ តើកូនរបស់ខ្ញុំបន្ត​ទទួលបាន​សេវា​ Early Start រហូតដល់​ការមិនឯកភាព​គ្នា​នេះ​ត្រូវបាន​ដោះស្រាយដែរឬទេ​? 

ទេ។ ប្រសិនបើនៅកិច្ចប្រជុំ​កម្មវិធី​ IEP ដំណាក់កាលដំបូង​នេះ អ្នក​និង​មណ្ឌលសិក្សាធិការ​មិនយល់ស្រប​ទៅ​​លើ​សេវាមួយណា​​ដែល​កូនរបស់អ្នក​នឹង​ត្រូវការនោះទេ​ ពេលនោះ​អ្នក​អាច​ដោះស្រាយ​ទៅលើការមិន​យល់​ព្រម​​នោះ​ដោយការ​ដាក់ពាក្យ​សុំសម្រាប់​កិច្ច​ដំណើការ​​សមស្រប។​ រហូតទាល់តែ​ការមិនឯកភាពគ្នានេះ​ត្រូវបាន​ដោះស្រាយ​ ពុំនោះទេ កូន​រប​ស់អ្នកមិនមានសិទ្ធិ​បន្ត​ទទួលបាន​សេវាអន្តរគមន៍ពីដើមទី​​ ដែលគាត់​បាន​​នឹង​កំពុងទទួល​ពី​មណ្ឌលសិក្សាធិការ​ ឬ​មជ្ឈមណ្ឌល​តំបន់​របស់​អ្នក​នោះទេ​។​​1 ប៉ុន្តែ​ មណ្ឌលសិក្សាធិការ​ អាច​នឹង​ផ្តល់ឲ្យកូនអ្នក​នូវសេវាកម្ម​បន្តិចបន្តួច​​ ឬសេវាកម្មដទៃ​ផ្សេង​ទៀត​។  ប្រសិនបើអ្នក​ផ្តល់ការយល់ព្រម មណ្ឌលសិក្សាធិការត្រូវតែផ្តល់​សេវាទាំងនោះ​ ខណៈពេលដែលភាព​ខ្វែង​គំនិត​​គ្នា​របស់អ្នក​​នៅមិនទាន់ដោះស្រាយរួច​។  សូមមើល ជំពូក 6 ព័ត៌​មាន​​ស្តីពីនីតិវិធីត្រឹម​ត្រូវ​តាមផ្លូវច្បាប់​​​/នីតិវិធីនៃអនុលោម​ភាព។   

ប្រសិនបើកូនរបស់អ្នក​ជា​អតិថិជន​នៃ​​មជ្ឈមណ្ឌលក្នុងតំបន់​ អ្នកមានជម្រើស​ក្នុងការ​ស្នើសុំ​ការប្រជុំ​​ស្តីពី​ ផែនការ​​កម្មវិធីសម្រាប់បុគ្គល​ (IPP) ដើម្បីពិភាក្សា​អំពីការបន្ត​សេវាកម្មផ្នែក​ C ។ មជ្ឈមណ្ឌលក្នុងតំបន់អាចបន្តផ្ដល់សេវាកម្មនានា​៖ (1) រហូតដល់ពេល​ចាប់ផ្តើម​ត្រីមាស​សិក្សា​​បន្ទាប់ ក្រោយថ្ងៃ​គម្រប់​ខួប​ចេះ​ដើរ​របស់កូនអ្នក​ (នៅពេល​ដែល​កម្ម​វិធី​មត្តេយ្យកម្រិតទាបនៃផ្នែក​អប់រំ​ពិសេស​របស់​មណ្ឌលសិក្សាធិការ​មិនមានវគ្គសិក្សា)​  និង​ (2) ក្រុមការងារ​កំណត់​ថា​សេវា​​មានភាព​ចាំ​បាច់ ​រហូតដល់កម្មវិធីមត្តេយ្យ​កម្រិតទាប​បន្ត​ដំណើរការឡើងវិញ​។2

  1. 34 C.F.R. Sec. 300.518(c); Cal. Ed. Code Sec. 56505(d).[]
  2. 17 C.C.R. Sec. 52112(f).[]