Menu Close

(13.4) តើលក្ខខណ្ឌនៃសិទ្ធិ​ទទួលបានសម្រាប់កុមារ​ដែល​មានពិការភាព​​អា​យុ​បីឆ្នាំ​ដល់​​ប្រាំ​ឆ្នាំ​មានអ្វីខ្លះ​? 

(13.4) តើលក្ខខណ្ឌនៃសិទ្ធិ​ទទួលបានសម្រាប់កុមារ​ដែល​មានពិការភាព​​អា​យុ​បីឆ្នាំ​ដល់​​ប្រាំ​ឆ្នាំ​មានអ្វីខ្លះ​? 

លក្ខខណ្ឌ​នៃសិទ្ធិទទួលបានសម្រាប់​កុមារ ថ្នាក់​មត្តេយ្យ​សិក្សា​កម្រិតទាបគឺដូចគ្នាទៅ​​នឹង​លក្ខខណ្ឌ​សម្រាប់កុមារ​គ្រ​ប់​អាយុ​ចូលរៀន លើកលែង​តែមាន​ប្រភេទ​បន្ថែម​នៃ​ពិការភាព​ពាក់ព័ន្ធនឹង​​វេជ្ជសាស្ត្រដែលមានពីមុនមក​​។ ដើម្បី​មានសិទ្ធិទទួលបាន​ការអប់រំ​ពិសេស​ កុមារម្នាក់​ត្រូវតែមាន​ស្ថានភាព​បាត់បង់នីតិសម្បទា​ដូចខាង​ក្រោម​​៖​ 

  1. ជំងឺអូទីសឹម 
  2. ពិការភ្នែក គ-ថ្លង់​​ 
  3. ពិការគ-ថ្លង់​ 
  4. ការរំខានផ្នែកអារម្មណ៍ 
  5. ការចុះ​ខ្សោយ​ការ​ស្តាប់​ 
  6. ពិការភាព​ផ្នែក​បញ្ញា​ 
  7. ពិការភាព​ចម្រុះច្រើនផ្នែក​​ 
  8. ការចុះខ្សោយ​ផ្នែកគ្រោងឆ្អឹង 
  9. ការ​ចុះខ្សោយ​ផ្នែ​ក​សុខភាព​ផ្សេងទៀត (រួមមាន​ជំងឺ​ផ្ចង់អារម្មណ៍ (ADD)​ ឬ​ជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD)) 
  10. ពិការភាពក្នុងការសិក្សាជាក់លាក់ 
  11. ការ​ចុះ​ខ្សោយ​នៃការនិយាយឬ​ភាសាមួយ ឬច្រើននៅក្នុង​ផ្នែក​​​សូរ​សំ​ឡេ​ង​​ ភាព​ស្ទាត់ជំនាញ ភាសា​ និង​ការបញ្ចេញសំឡេង​ 
  12. របួសខួរក្បាលដោយសារការប៉ះទង្គិច 
  13. ភាព​ចុះ​ខ្សោយ​នៃ​គំហើញ ឬ 
  14. ពិការភាពពាក់ព័ន្ធនឹង​​​វេជ្ជសាស្ត្រ​ដែលមានពីមុនមក​1

ស្ថានភាពពី​ 1 ដល់​ 13 ត្រូវបានកំណត់​និយមន័យ​នៅក្នុងក្រម​​បទ ប្បញ្ញ ត្តិសហព័ន្ធ​​ ជំពូក​ 34 ផ្នែក​ 300.8(c) និង​ក្រមបទប្បញ្ញត្តិ​នៃ​រដ្ឋកាលីហ្វ័រ​ញ៉ា​​ ជំពូ​ក 5 ផ្នែក​ 3030(b). 

ពាក្យថា​ “ពិការភាព​ពាក់ព័ន្ធនឹង​វេជ្ជសាស្ត្រ​ដែលមានពីមុនមក​” ត្រូវបាន​កំណ​ត់និយមន័យថា​ជា​ “ស្ថានភាព​​​ជំងឺ​ដែល​បាត់បង់​នីតិសម្បទា​ ឬ​ប្រជុំ​រោគសញ្ញាពីកំណើត​ដែល​ក្រុមការងារ​កម្មវិធី​ IEP កំណត់​ថា​​មាន​លទ្ធភាព​អាច​ដឹង​ជាមុនបាន​យ៉ាង​ច្បាស់​អំពី​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មានសេវា​កម្មអប់រំពិសេស​ និង​សេវាកម្ម​នានា​។”2

បន្ថែមទៅលើការ​បំពេញ​លក្ខណៈ​វិនិច្ឆ័យយ៉ាង​តិចបំផុត​ចំនួន​មួយ​នៃ​ស្ថានភាព​បាត់បង់នីតិសម្បទា​ កុមារម្នាក់ ចាំបាច់ត្រូវ​ការ​ “ការបង្រៀនដែលបាន​បង្កើតឡើង​យ៉ាងពិសេស​ ឬសេវាកម្ម​នានា​” ដើម្បី​មាន​លក្ខណៈ​សម្បត្តិទទួលបាន​ការអប់រំពិសេស​។​  ម្យ៉ាង​ទៀត កុមារនោះ ត្រូវ​តែ​មានតម្រូវការ​នានា​ដែល​មិនអាចបំពេញបាន​ដោយ​ការសម្របសម្រួល​នៅ​តាម​​ផ្ទះ និង​សាលារៀន (ឬ​ក្នុងមជ្ឈដ្ឋាន​ទាំង​ពីរ) បើមិន​មានការត្រួតពិនិត្យ​ និងគាំទ្រ​ជាបន្តបន្ទាប់នោះទេ​​។​3

កុមារម្នាក់​មិនមានសិទ្ធិ​ទទួលបាន​សេវាកម្មអប់រំពិសេស និងសេវាកម្ម​នា​នា​ទេ​ ប្រសិនបើកុមារ​​នោះ​​មិនបាន​បំពេញ​បានតាមលក្ខណៈវិ​និច្ឆ័យ​នៃ​សិ​ទ្ធិ​ទទួលបាន​ និង​មិនបំពេញបាន​​តាម​តម្រូវ​ការអប់រំ​របស់ខ្លួន​ ដោយ​សារ​តែ​មូល​ហេតុ​ចម្បង​មួយចំនួន​ដូចជា៖ 

  1. ការមិនធ្លាប់ដឹង​ភាសាអង់គ្លេស​ 
  2. ពិការភាពរាងកាយ​បណ្តោះអាសន្ន​ 
  3. ការមិនសម្របខ្លួន​ទៅនឹង​សង្គម​ ឬ 
  4. កត្តា​បរិយាកាស​ វប្បធម៌ ឬ​សេដ្ឋកិច្ច​4
  1. Cal. Ed. Code Sec. 56441.11(c).[]
  2. Cal. Ed. Code Sec. 56441.11(d).[]
  3. Cal. Ed. Code Secs. 56441.11(b)(2) & (3).[]
  4. Cal. Ed. Code Sec. 56441.11(c).[]