Menu Close

(13.7) សម្រាប់កុមារដែលទទួលបានសេវាអន្តរាគមន៍​ពីដើមទី​ តើ​មាន​អ្វី​កើតឡើង​នៅពេលពួកគាត់​មាន​អាយុ​បីឆ្នាំ​? 

(13.7) សម្រាប់កុមារដែលទទួលបានសេវាអន្តរាគមន៍​ពីដើមទី​ តើ​មាន​អ្វី​កើតឡើង​នៅពេលពួកគាត់​មាន​អាយុ​បីឆ្នាំ​? 

ប្រសិនបើ​កុមារណាម្នាក់​ត្រៀមខ្លួន​រួចរាល់សម្រាប់​ទទួលបានសេវា “អន្ត​រាគ​មន៍ពីដើមទី​​” ឬ “Early Start​” នោះមណ្ឌល​សិ​ក្សាធិការ​ត្រូវធានា​ថា ​កុមារនោះ​មាន​ការ​ផ្ទេរ​ដោយរលូន និង​ប្រកប​ដោ​យ​​សុវត្ថិភាព​​ចូលទៅ​កាន់​កម្មវិធីសិក្សាថ្នាក់មត្តេយកម្រិតទាប1 វាក៏ត្រូវ​ធានាផងដែរ​ថា​កម្មវិធី​អប់រំ​លក្ខណៈបុគ្គល​ (IEP) ត្រូវបាន​បង្កើត​ឡើង​ និង​កំពុងអនុវត្ត​​មកត្រឹម​ពេល​ដែល​​កុមារ​គម្រប់​ខួបកំណើត​អាយុ​​ បីឆ្នាំ​។​2

ប្រាំមួយខែ​មុនពេលគម្រប់ខួបកំណើត​បីឆ្នាំ​របស់កុមារ​ អ្នកសម្របសម្រួល​សេវា​ ត្រូវតែ​៖ 

  1. ផ្ដល់ដំណឹងដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់កុមារ​ដែលអាចមានសិទ្ធិ​ទទួលបាន​សេវាកម្មថ្នាក់មត្តេយ្យសិក្សា​កម្រិតទាបសម្រាប់​ការ​អប់រំ​ពិសេស ដែល​ការ​ធ្វើផែនការ​ផ្ទេរការសិក្សា​នឹងត្រូវ​​ធ្វើ់ឡើង​ក្នុងរយៈពី 3 ទៅ 6 ខែ​ខាងមុខ​ ហើយ 
  2. ផ្តល់ដំណឹង​ដល់មណ្ឌលសិក្សាធិការ​ថា​នឹង​មាន​កិច្ច​ប្រជុំ​ស្តីពីការ​ធ្វើ​ផែនការសេវាគ្រួសារ​លក្ខណៈបុគ្គល​ (Individual Family Service Plan, IFSP) យ៉ាងតិចបំផុត​បីខែ​ នៅមុនពេល​​កុមារ​មានអាយុ​បីឆ្នាំ​។​  មនុស្សគ្រប់គ្នា​ ត្រូវតែ​យល់ស្របទៅលើកាលបរិច្ឆេទ​សម្រាប់​ការប្រជុំនេះ​ក្នុងរយៈពេល​យ៉ាងតិច​ 30 ថ្ងៃ​ ក្រោយ​ការជូនដំ​ណឹង​របស់អ្នកសម្របសម្រួលសេវា​។​3

ប្រសិនបើ​កុមារ​ម្នាក់​មានអាយុបីឆ្នាំនៅ​​អំឡុង​រដូវក្តៅ​ ក្រុមការងា​រកម្មវិធី​​ IEP ត្រូវតែ​កំណត់​កាលបរិច្ឆេទ​ដែល​សេវាកម្មវិធី​​ IEP នឹងត្រូវ​​ចាប់ផ្តើម​។4

  1. 20 U.S.C. Sec. 1437(a)(9); Cal Ed. Code Sec. 56426.9(a).[]
  2. Cal. Ed. Code Sec. 56426.9(b); 34 C.F.R. Secs. 300.124(a) & (b).[]
  3. 17 C.C.R. Sec. 52112 (a) & (b).[]
  4. Cal. Ed. Code Sec. 56426.9(d).[]