រដ្ឋសភានៃរដ្ឋកាលីហ្វ័រញ៉ាចែងថា ទាំងនេះគឺជាអត្ថប្រយោជន៍មួយចំនួនក្នុងចំណោមអត្ថប្រយោជន៍ទាំងឡាយរបស់កម្មវិធីអប់រំថ្នាក់មត្តេយ្យសិក្សាកម្រិតទាបដែលបានផ្តល់ជូនក្នុង “មជ្ឈដ្ឋានធម្មតា” ដែលសមស្របសម្រាប់កុមារតូចៗ និងជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ៖
- កាត់បន្ថយយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់នូវផលប៉ះពាល់ដែលអាចកើតមាននៃស្ថានភាពបាត់បង់នីតិសម្បទា និងជួយបង្កាការវិវឌ្ឍទៅមុខនៃស្ថានភាពបាត់បង់នីតិសម្បទានៅថ្នាក់វិទ្យាល័យ។
- បង្កើតអត្ថប្រយោជន៍ជាបន្តបន្ទាប់នៅក្នុងផ្នែកលូតលាស់ដូចខាងក្រោម៖ ផ្នែករាងកាយ ផ្នែកយល់ដឹង ផ្នែកនិយាយនិងភាសា ផ្នែកចិត្តសង្គម និងស្វ័យជំនួយ និង
- កាត់បន្ថយភាពតានតឹងក្នុងគ្រួសារ ការពឹងផ្អែកលើសង្គម និងការធ្វើស្ថាប័នភាវូបនីយកម្ម និងតម្រូវការចំពោះការដាក់បញ្ចូលទៅក្នុងថ្នាក់ពិសេសនៅពេលថ្ងៃ នៅពេលកុមារណាម្នាក់គ្រប់អាយុចូលរៀន។1
- Cal. Ed. Code Sec. 56441.[↩]
