លក្ខខណ្ឌនៃសិទ្ធិទទួលបានសម្រាប់កុមារ ថ្នាក់មត្តេយ្យសិក្សាកម្រិតទាបគឺដូចគ្នាទៅនឹងលក្ខខណ្ឌសម្រាប់កុមារគ្រប់អាយុចូលរៀន លើកលែងតែមានប្រភេទបន្ថែមនៃពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក។ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេស កុមារម្នាក់ត្រូវតែមានស្ថានភាពបាត់បង់នីតិសម្បទាដូចខាងក្រោម៖
- ជំងឺអូទីសឹម
- ពិការភ្នែក គ-ថ្លង់
- ពិការគ-ថ្លង់
- ការរំខានផ្នែកអារម្មណ៍
- ការចុះខ្សោយការស្តាប់
- ពិការភាពផ្នែកបញ្ញា
- ពិការភាពចម្រុះច្រើនផ្នែក
- ការចុះខ្សោយផ្នែកគ្រោងឆ្អឹង
- ការចុះខ្សោយផ្នែកសុខភាពផ្សេងទៀត (រួមមានជំងឺផ្ចង់អារម្មណ៍ (ADD) ឬជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD))
- ពិការភាពក្នុងការសិក្សាជាក់លាក់
- ការចុះខ្សោយនៃការនិយាយឬភាសាមួយ ឬច្រើននៅក្នុងផ្នែកសូរសំឡេង ភាពស្ទាត់ជំនាញ ភាសា និងការបញ្ចេញសំឡេង
- របួសខួរក្បាលដោយសារការប៉ះទង្គិច
- ភាពចុះខ្សោយនៃគំហើញ ឬ
- ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក1
ស្ថានភាពពី 1 ដល់ 13 ត្រូវបានកំណត់និយមន័យនៅក្នុងក្រមបទ ប្បញ្ញ ត្តិសហព័ន្ធ ជំពូក 34 ផ្នែក 300.8(c) និងក្រមបទប្បញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ា ជំពូក 5 ផ្នែក 3030(b).
ពាក្យថា “ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក” ត្រូវបានកំណត់និយមន័យថាជា “ស្ថានភាពជំងឺដែលបាត់បង់នីតិសម្បទា ឬប្រជុំរោគសញ្ញាពីកំណើតដែលក្រុមការងារកម្មវិធី IEP កំណត់ថាមានលទ្ធភាពអាចដឹងជាមុនបានយ៉ាងច្បាស់អំពីលក្ខខណ្ឌតម្រូវឲ្យមានសេវាកម្មអប់រំពិសេស និងសេវាកម្មនានា។”2
បន្ថែមទៅលើការបំពេញលក្ខណៈវិនិច្ឆ័យយ៉ាងតិចបំផុតចំនួនមួយនៃស្ថានភាពបាត់បង់នីតិសម្បទា កុមារម្នាក់ ចាំបាច់ត្រូវការ “ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស ឬសេវាកម្មនានា” ដើម្បីមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេស។ ម្យ៉ាងទៀត កុមារនោះ ត្រូវតែមានតម្រូវការនានាដែលមិនអាចបំពេញបានដោយការសម្របសម្រួលនៅតាមផ្ទះ និងសាលារៀន (ឬក្នុងមជ្ឈដ្ឋានទាំងពីរ) បើមិនមានការត្រួតពិនិត្យ និងគាំទ្រជាបន្តបន្ទាប់នោះទេ។3
កុមារម្នាក់មិនមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស និងសេវាកម្មនានាទេ ប្រសិនបើកុមារនោះមិនបានបំពេញបានតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន និងមិនបំពេញបានតាមតម្រូវការអប់រំរបស់ខ្លួន ដោយសារតែមូលហេតុចម្បងមួយចំនួនដូចជា៖
- ការមិនធ្លាប់ដឹងភាសាអង់គ្លេស
- ពិការភាពរាងកាយបណ្តោះអាសន្ន
- ការមិនសម្របខ្លួនទៅនឹងសង្គម ឬ
- កត្តាបរិយាកាស វប្បធម៌ ឬសេដ្ឋកិច្ច4
