អ្នកគួរសរសេរលិខិតមួយច្បាប់ទៅកាន់រដ្ឋបាលមណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់អ្នក (ឧទាហរណ៍ នាយកសាលា ឬនាយកផ្នែកអប់រំពិសេស) ដើម្បីស្នើសុំធ្វើការវាយតម្លៃ ឬរង្វាយតម្លៃសម្រាប់កូនរបស់អ្នក។1 ក្រោមច្បាប់របស់រដ្ឋ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវផ្តល់ផែនការវាយតម្លៃមួយទៅឲ្យអ្នកក្នុងរយៈពេល 15 ថ្ងៃបន្ទាប់ពីទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់សេវាកម្មអប់រំពិសេស លើកលែងតែមណ្ឌលសិក្សាធិការមិនយល់ស្របជាមួយនឹងតម្រូវការចំពោះការវាយតម្លៃនោះ។ ប្រសិនបើការស្នើសុំត្រូវបានធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃ ឬតិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សានេះ ផែនការនោះត្រូវតែបង្កើតឡើងក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។2
បន្ទាប់មក អ្នកមានពេល 15 ថ្ងៃដើម្បីឆ្លើយតប ឬឯកភាពទៅនឹងផែនការវាយតម្លៃនេះ។ អំឡុងពេលនោះ អ្នកអាចស្នើសុំការវាយតម្លៃទៅលើផ្នែកនានាបន្ថែមទៀត។ មណ្ឌលសិក្សាធិការមិនអាចវាយតម្លៃកូនរបស់អ្នកដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរបានទេ។ ប៉ុន្តែប្រសិនបើអ្នកបដិសេធមិនព្រមផ្តល់ការយល់ព្រម នោះមណ្ឌលសិក្សាធិការអាច ប៉ុន្តែមិនតម្រូវឱ្យដាក់ពាក្យសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងទទួលបានដីកាដែលទាមទារការវាយតម្លៃនោះទេ។3 សូមមើល ជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ និងរង្វាយតម្លៃ។
ប្រសិនបើការធ្វើតេស្តតាមស្តង់ដារត្រូវបានចាត់ទុកថាមានសុពលភាពសម្រាប់កូនរបស់អ្នកដែលមានអាយុចន្លោះពីបីទៅប្រាំឆ្នាំ អ្នកវាយតម្លៃគួរតែប្រើប្រាស់វិធីសាស្ត្រធ្វើតេស្តជាទម្រង់ផ្សេងជំនួស។ ជម្រើសនានា អាចមានដូចជាកម្រិតមាត្រដ្ឋានពិន្ទុ ឯកសារ ការសង្កេត និងការសម្ភាស ទៅតាមការកំណត់នៅក្នុងផែនការវាយតម្លៃ។ 4
កម្មវិធី IEP ត្រូវតែបង្កើតឡើង តាមរយៈលទ្ធផលនៃការវាយតម្លៃនេះ ក្នុងរយៈពេល 60 ថ្ងៃ ចាប់ពីកាលបរិច្ឆេទដែលមណ្ឌលសិក្សាធិការទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់ការវាយតម្លៃ (ដោយមិនរាប់ចំនួនថ្លៃចន្លោះម៉ោងសិក្សានៅសាលា ត្រីមាស ឬថ្ងៃឈប់សម្រាកដែលមានរយៈពេលលើសពីប្រាំថ្ងៃនោះទេ)។ ប៉ុន្តែ ប្រសិនបើសំណើនោះមិនត្រូវបានធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃឬតិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សាធម្មតានោះទេ ការវាយតម្លៃនេះ និងកម្មវិធី IEP ត្រូវតែបញ្ចប់ក្នុងរយៈពេល 30 ថ្ងៃ ក្រោយពេលឆ្នាំសិក្សាបន្ទាប់ចាប់ផ្តើម។5
