ប្រសិនបើកុមារណាម្នាក់ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលបានសេវា “អន្តរាគមន៍ពីដើមទី” ឬ “Early Start” នោះមណ្ឌលសិក្សាធិការត្រូវធានាថា កុមារនោះមានការផ្ទេរដោយរលូន និងប្រកបដោយសុវត្ថិភាពចូលទៅកាន់កម្មវិធីសិក្សាថ្នាក់មត្តេយកម្រិតទាប1 វាក៏ត្រូវធានាផងដែរថាកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP) ត្រូវបានបង្កើតឡើង និងកំពុងអនុវត្តមកត្រឹមពេលដែលកុមារគម្រប់ខួបកំណើតអាយុ បីឆ្នាំ។2
ប្រាំមួយខែមុនពេលគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ អ្នកសម្របសម្រួលសេវា ត្រូវតែ៖
- ផ្ដល់ដំណឹងដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់កុមារដែលអាចមានសិទ្ធិទទួលបានសេវាកម្មថ្នាក់មត្តេយ្យសិក្សាកម្រិតទាបសម្រាប់ការអប់រំពិសេស ដែលការធ្វើផែនការផ្ទេរការសិក្សានឹងត្រូវធ្វើ់ឡើងក្នុងរយៈពី 3 ទៅ 6 ខែខាងមុខ ហើយ
- ផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការថានឹងមានកិច្ចប្រជុំស្តីពីការធ្វើផែនការសេវាគ្រួសារលក្ខណៈបុគ្គល (Individual Family Service Plan, IFSP) យ៉ាងតិចបំផុតបីខែ នៅមុនពេលកុមារមានអាយុបីឆ្នាំ។ មនុស្សគ្រប់គ្នា ត្រូវតែយល់ស្របទៅលើកាលបរិច្ឆេទសម្រាប់ការប្រជុំនេះក្នុងរយៈពេលយ៉ាងតិច 30 ថ្ងៃ ក្រោយការជូនដំណឹងរបស់អ្នកសម្របសម្រួលសេវា។3
ប្រសិនបើកុមារម្នាក់មានអាយុបីឆ្នាំនៅអំឡុងរដូវក្តៅ ក្រុមការងារកម្មវិធី IEP ត្រូវតែកំណត់កាលបរិច្ឆេទដែលសេវាកម្មវិធី IEP នឹងត្រូវចាប់ផ្តើម។4
