Menu Close

(13.10) តើសេវាអប់រំពិសេសអ្វីខ្លះ ​ដែល​មានផ្តល់ជូនដល់​កូនរបស់ខ្ញុំ​ដែល​ដល់អាយុចូលរៀនថ្នាក់មត្តេយ្យ​កម្រិតទាប?​​ 

(13.10) តើសេវាអប់រំពិសេសអ្វីខ្លះ ​ដែល​មានផ្តល់ជូនដល់​កូនរបស់ខ្ញុំ​ដែល​ដល់អាយុចូលរៀនថ្នាក់មត្តេយ្យ​កម្រិតទាប?​​ 

សេវា​ត្រូវ​តែ​បំពេញ​តាមតម្រូវការ​ពិសេស​របស់កូនអ្នក​ ស្រប​ទៅតាម​ច្បាប់​សហព័ន្ធ​។  កម្មវិធី​ IEP របស់កូនអ្នក​ ត្រូវតែរួម​បញ្ចូលនូវ​សេវាកម្មទាំងនេះ​ និង​របាយការណ៍​ស្តីពីផ្នែក​នានា​នៃ​តម្រូវ​ការ​​​។​  កម្មវិធី​បន្ថែម​ និង​/ឬ​សេវាកម្មពាក់ព័ន្ធ​ អាច​ត្រូវបានផ្តល់ជូន​ដើម្បីដោះស្រាយ​បញ្ហា​តម្រូវការ​ពិសេស​ទាំងនោះ​។ សិទ្ធិ និង​សេវាកម្ម​សម្រាប់កុមារ​អាយុពីបីឆ្នាំ​ដល់ប្រាំ​ឆ្នាំ​ ក្រោមច្បាប់​ IDEA គឺ​ដូចគ្នា​ទៅនឹង​សិទ្ធិនិង​សេវាកម្ម​សម្រាប់​កុមារ​អាយុ 5 ឆ្នាំ​ដល់​ 22 ឆ្នាំ​។  សេវាកម្ម អាចរួមបញ្ចូលនូវ​​៖ 

  1. ការអង្កេត និង​ការត្រួតពិនិត្យ​លើកុមារ​ 
  2. សកម្មភាពដែលបង្កើត​ឡើង​ដើម្បី​ស្របទៅ​តាម​កម្មវិធី​ IEP របស់កុមារ​ និង​ដើម្បី​លើកកម្ពស់​ការលូតលាស់​របស់​កុមារ​ 
  3. ការពិគ្រោះយោបល់​ជាមួយ​គ្រួសារ​ គ្រូថ្នាក់មត្តេយ្យសិក្សាកម្រិតទាប​ និង​អ្នកផ្តល់សេវាផ្សេងទៀត​ 
  4. ជំនួយដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងសេវាកម្មសម្របសម្រួល 
  5. ឱកាសសម្រាប់កុមារចូលរួមក្នុងសកម្មភាពលេង និងរុករក អភិវឌ្ឍ​ជំនា​ញគោរពខ្លួនឯង និងជំនាញមុនការសិក្សា។
  6. ការចូល​ទៅប្រើប្រាស់​សម្ភារៈបរិក្ខារ​ដែលសមស្របតាមការលូតលាស់ និង​សម្ភារៈ​ពិសេស​ៗ។​1

សូមមើល ជំពូក 4 ព័ត៌មានស្តីពីដំណើរ​ការ​កម្មវិធី IEP។ 

  1. Cal. Ed. Code Sec. 56441.3(a).[]