បាទ/ចាស។ ដើម្បីឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់មូលនិធិអប់រំពិសេសរបស់រដ្ឋដើម្បីដាក់បញ្ចូលកុមារណាម្នាក់ទៅក្នុងសាលាមត្តេយ្យសិក្សាកម្រិតទាបឯកជន សាលាមត្តេយ្យនោះ ត្រូវតែមានការបញ្ជាក់ដោយរដ្ឋថាជាសាលារៀនមិនមែនសាធារណៈ។1 ប៉ុន្តែ មណ្ឌលសិក្សាធិការនេះ ត្រូវបានហាមឃាត់មិនឲ្យបង់ប្រាក់សម្រាប់កន្លែងរៀននៅក្នុងសាលាមត្តេយ្យសិក្សាកម្រិតទាបឯកជនដោយប្រើប្រាស់មូលនិធិថវិកាទូទៅទេ ប្រសិនបើគ្មានការផ្តល់ជូនកម្មវិធីថ្នាក់មត្តេយ្យសិក្សាកម្រិតទាបសមស្របដែលមានការរឹតបន្តឹងតិចបំផុត និងមានការបញ្ជាក់នោះទេ។
វាអាចជាការចាំបាច់ក្នុងការប្រើប្រាស់នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីបង្ហាញថាសាលាមត្តេយ្យសិក្សាកម្រិតទាបឯកជន គឺជាកម្មវិធីអប់រំសមស្របដែលមានការរឹតបន្តឹងតិចបំផុតសម្រាប់កូនរបស់អ្នក។ ប្រសិនបើអ្នក “ជោគជ័យ” នៅក្នុងសវនាការ នោះមណ្ឌលសិក្សាធិការអាចនឹងត្រូវបង់ប្រាក់សម្រាប់កម្មវិធីមត្តេយ្យសិក្សាកម្រិតទាបដែលគ្មានការបញ្ជាក់ដោយប្រើប្រាស់មូលនិធិថវិកាទូទៅ។
- Cal. Ed. Code Sec. 56034.[↩]
