បាទ/ចាស។ ការបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅវិទ្យាល័យ នឹងធ្វើឱ្យកូនរបស់អ្នកមិនមានសិទ្ធិទទួលបានការអប់រំពិសេសតទៅទៀតទេ។ [Cal. Ed. Code Sec. 56026.1(a); 34 C.F.R. Sec. 300.102(a)(3)(i).]
ការបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រធម្មតា គឺជា “ការផ្លាស់ប្តូរកន្លែង” សម្រាប់សិស្សអប់រំពិសេស។ [34 C.F.R. Sec. 300.102(a)(3)(iii); Cal. Ed. Code Secs. 56500.5.] “ការផ្លាស់ប្តូរកន្លែង” គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សិស្សអប់រំពិសេស ហើយតម្រូវឲ្យមណ្ឌលសិក្សាធិការផ្ញើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនដល់សិស្ស និងឪពុកម្តាយ (មានពេលវេលាច្រើនគ្រប់គ្រាន់មុនពេលការផ្លាស់ប្តូរទីកន្លែងសិក្សានេះប្រព្រឹត្តទៅ)។ [34 C.F.R. Sec. 300.503(a)(1); Cal. Ed. Code Sec. 56500.4(a).] សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន រួមមាន៖ ការពិពណ៌នាអំពីអ្វីដែលមណ្ឌលសិក្សាធិការមានបំណងចង់ធ្វើ ការពន្យល់អំពីមូលហេតុនៃសកម្មភាព ការពិពណ៌នាអំពីជម្រើសផ្សេងៗដែលមណ្ឌលសិក្សាធិការបានពិចារណា និងមូលហេតុដែលបញ្ហាទាំងអស់នេះត្រូវបានបដិសេធ ការពិពណ៌នាអំពីរបាយការណ៍ ការធ្វើតេស្ត និងនីតិវិធីដែលផ្តោតលើសកម្មភាពនេះ និងព័ត៌មានអំពីសិទ្ធិរបស់សិស្ស និងឪពុកម្តាយ និងប្រភពជំនួយតស៊ូមតិ។ [34 C.F.R. Secs. 300.102(a)(3)(iii) & 300.503(b); Cal. Ed. Code Sec. 56500.4(b).] បើគ្មានការជូនដំណឹងចាំបាច់នេះទេ សំណើរបស់មណ្ឌលសិក្សាធិការដើម្បីបញ្ចប់ការសិក្សាកូនរបស់អ្នកអាចនឹងមិនសមរម្យទេ។ [Union School District v. Smith, 15 F.3d 1519 (9th Cir. 1994).] ទោះយ៉ាងណាក៏ដោយ មិនចាំបាច់មានការវាយតម្លៃថ្មីទៅលើកូនរបស់អ្នកនោះទេ មុនពេលប្រគល់សញ្ញាបត្រថ្នាក់វិទ្យាល័យធម្មតាទៅដល់គាត់។ [34 C.F.R. Sec. 300.305(e)(2); Cal. Ed. Code Sec. 56381(i)(1).]
មុនពេលសិស្សនៅក្នុងការអប់រំពិសេសបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រ ឬគ្រប់អាយុអតិបរមា 22 ឆ្នាំសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស នោះមណ្ឌលសិក្សាធិការត្រូវផ្តល់ឲ្យសិស្សនូវសេចក្តីសង្ខេបនៃលទ្ធផលសិក្សា និងការអនុវត្តសកម្មភាពមុខងារ រួមទាំងអនុសាសន៍អំពីវិធីជួយសិស្សនៅក្នុងការបំពេញតាមគោលដៅការអប់រំក្រោយវិទ្យាល័យ។ [Cal. Ed. Code Secs. 56026(c)(4) & 56381(i)(2).] ប្រសិនបើអ្នកមិនឯកភាពនឹងការកំណត់របស់ក្រុមការងារកម្មវិធី IEP ដែលកំណត់ថាកូនរបស់អ្នកនឹងបញ្ចប់ការសិក្សានោះ ដូច្នេះអ្នកអាចដាក់ពាក្យបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។