បាទ/ចាស។ ជំនួយ និងធនធានសម្រាប់ធ្វើតេស្តជាច្រើនគឺមានសម្រាប់សិស្ស ទាំងសិស្សដែលមានពិការភាព និងសិស្សដែលគ្មានពិការភាពនៅក្នុងកម្មវិធីធ្វើតេស្ត CAASPP។ ចំពោះព័ត៌មានបន្ថែម អ្នកអានអាចពិនិត្យមើលម៉ាទ្រីសធនធានលទ្ធភាពចូលប្រើរង្វាយតម្លៃរបស់រដ្ឋកាលីហ្វ័រញ៉ា (CA Assessment Accessibility Resources Matrix) ដែលមាននៅលើគេហទំព័រ៖ https://www.cde.ca.gov/ta/tg/ca/accessibilityresources.asp។
កុមារទាំងអស់ រួមទាំងកុមារដែលមានពិការភាព ដែលកំពុងធ្វើតេស្ត CAASPP អាចទទួលបាន“ឧបករណ៍រង្វាយតម្លៃជាសកល”ជាក់លាក់មួយចំនួនដែលមានសម្រាប់ពួកគេ ដើម្បីជួយពួកគេក្នុងការធ្វើតេស្តទាំងនេះ។ ឧបករណ៍រង្វាយតម្លៃសកល អាចមានបំពាក់ក្នុងប្រព័ន្ធ ឬមិនមានបំពាក់ក្នុងប្រព័ន្ធ។ “មានបំពាក់ក្នុងប្រព័ន្ធ” មានន័យថាធនធានទាំងនេះគឺជាផ្នែកមួយនៃប្រព័ន្ធផ្តល់ការធ្វើតេស្ត សម្រាប់ការធ្វើតេស្ត CAASPP តាមកុំព្យូទ័រ។ “មិនមានបំពាក់ក្នុងប្រព័ន្ធ” មានន័យថាធនធានទាំងនេះ មិនមែនជាផ្នែកមួយនៃប្រព័ន្ធផ្តល់ការធ្វើតេស្តទេ ប៉ុន្តែវាអាចនឹងផ្តល់ជូនដល់សិស្សដោយមជ្ឈមណ្ឌលសិក្សាធិការ។ “ឧបករណ៍រង្វាយតម្លៃជាសកល” មានន័យថាជាអ្វីៗទាំងឡាយដែលមានផ្តល់ជូនដល់សិស្សដែលកំពុងធ្វើតេស្ត CAASPP មិនថាតើសិស្សនោះមានពិការភាពឬអត់នោះទេ ហើយមិនថាតើអ្នកអប់រំ ឬក្រុមការងារអប់រំណាមួយបានស្នើសុំអ្វីៗទាំងនោះសម្រាប់សិស្សដែរឬអត់នោះទេ។ ឧបករណ៍រង្វាយតម្លៃជាសកល រួមមានអ្វីៗគ្រប់យ៉ាងដូចជាការចេញលេង ការប្រើវចនានុក្រមសម្រាប់តេស្តសរសេរ ឬសទ្ទានុក្រមសម្រាប់តេស្តអំណាន និងការប្រើម៉ាស៊ីនគិតលេខសម្រាប់ផ្នែកជាក់លាក់នៃតេស្តគណិតវិទ្យានៅថ្នាក់ទី 6 ទី 8 និងទី 11។
កុមារទាំងអស់ រួមទាំងកុមារដែលមានពិការភាពដែលកំពុងធ្វើតេស្ត CAASPP ផងដែរ ពួកគេក៏មានសិទ្ធិទទួលបាន “ការគាំទ្រដែលបានកំណត់” ជាក់លាក់ដើម្បីជួយពួកគេក្នុងការធ្វើតេស្ត CAASPP ផងដែរ។ “ការគាំទ្រដែលបានកំណត់” អាចមានបំពាក់ក្នុងប្រព័ន្ធ ឬមិនមានបំពាក់ក្នុងប្រព័ន្ធ។ ការគាំទ្រដែលបានកំណត់ រួមមានអ្វីៗគ្រប់យ៉ាងដូចជាកម្រិតពណ៌ ឬការដាក់ពណ៌ត្រួតគ្នា ឬការពង្រីកអក្សរសម្រាប់អាន និងឧបករណ៍បំពង់សំឡេង ឬឧបករណ៍ទប់សំឡេងសម្រាប់ការស្តាប់។ ភាពខុសគ្នារវាង “ការគាំទ្រដែលបានកំណត់” និង “ឧបករណ៍រង្វាយតម្លៃជាសកល” គឺ ការគាំទ្រដែលបានកំណត់ ត្រូវបានអ្នកអប់រំកំណត់ថាចាំបាច់សម្រាប់កុមារម្នាក់ដែលមិនមានពិការភាព។ សម្រាប់កុមារដែលមានពិការភាព ការគាំទ្រដែលបានកំណត់ ត្រូវតែបញ្ជាក់នៅក្នុងផែនការផ្នែកទី 504 ឬកម្មវិធី IEP របស់កុមារដែលមានពិការភាព ដើម្បីឱ្យពួកគេប្រើប្រាស់បាន។
បន្ថែមពីលើចំណុចទាំងអស់ខាងលើ កុមារដែលមានពិការភាព (កុមារដែលមានកម្មវិធី IEP ឬផែនការផ្នែក 504) ក៏អាចប្រើប្រាស់ “ការសម្របសម្រួល” នៅក្នុងតេស្ត CAASPP បានផងដែរ។ “សេវាជំនួយ” ក៏អាចជាសម្ភារៈជំនួយ និងធនធានដែល “មានបំពាក់ក្នុងប្រព័ន្ធ” ឬ “មិនមានបំពាក់ក្នុងប្រព័ន្ធ” ផងដែរ។ ដើម្បីឱ្យសិស្សពិការមានលទ្ធភាពប្រើប្រាស់សេវាជំនួយនៅក្នុងដំណើរការធ្វើតេស្តនេះបាន សេវាជំនួយត្រូវមានបញ្ជាក់នៅក្នុងផែនការកម្មវិធី IEP ឬផែនការផ្នែកទី 504 របស់សិស្ស។ សេវាជំនួយ រួមមាន៖
- ជម្រើសឆ្លើយតបជំនួសសម្រាប់ការអាន ការសរសេរ និងការស្តាប់
- អក្សរស្ទាបសម្រាប់ធ្វើតេស្តដោយប្រើក្រដាស និងខ្មៅដៃ
- ទម្រង់អក្សពុម្ពធំនៃការធ្វើតេស្តដោយប្រើក្រដាស និងខ្មៅដៃ
- អក្សរពុម្ពតាមការចង់បានសម្រាប់ការអាន ការសរសេរ និងការស្តាប់
- អានឲ្យឮៗសម្រាប់អត្ថបទអំណានមុខវិជ្ជាអក្សរសាស្ត្រអង់គ្លេស
- ស្មេរសម្រាប់ការសរសេរ
- ការបម្លែងពាក្យសម្តីទៅជាអត្ថបទសម្រាប់ការអាន ការសរសេរ និងការស្តាប់
- ការទាយពាក្យសម្រាប់ការអាន ការសរសេរ និងការស្តាប់។
ឧបករណ៍វាយតម្លៃជាសកលដែលមានបំពាក់ក្នុងប្រព័ន្ធ និងមិនមានបំពាក់ក្នុងប្រព័ន្ធ ការគាំទ្រដែលបានកំណត់ និងការសម្របសម្រួល គឺមានផ្តល់ជូននៅក្នុងផ្នែកទាំងអស់ (មុខវិជ្ជាអក្សរសាស្រ្តអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ) នៃតេស្ត CAASPP។ ពួកវាក៏អាចមានផ្តល់ជូនដល់សិស្សដែលធ្វើតេស្តបញ្ចប់ការសិក្សា CAASPP ជាភាសាអេស្ប៉ាញផងដែរ។ សូមមើលសំណួរ និងចម្លើយលេខ 7 ខាងក្រោម។
