Menu Close

(11.6) តើរង្វាយតម្លៃជំនួសរបស់​រដ្ឋកាលីហ្វ័រញ៉ាត្រូវបានធ្វើឡើងលើ​សិស្ស​យ៉ា​ង​ដូចម្តេច? 

(11.6) តើរង្វាយតម្លៃជំនួសរបស់​រដ្ឋកាលីហ្វ័រញ៉ាត្រូវបានធ្វើឡើងលើ​សិស្ស​យ៉ា​ង​ដូចម្តេច? 

រង្វាយតម្លៃ CAA ត្រូវបានធ្វើឡើងលើកូនសិស្សមួយទល់នឹងមួយ (អ្នក​ត្រួ​ត​ពិនិត្យ​អត្ថបទសម្រាប់​​​កូនសិស្ស) ។  ដោយ​ផ្អែកលើពិការភាព​ ឬតម្រូវការរបស់សិស្ស ការវាយតម្លៃ CAA អាចមាន​ ឬ​គ្មាន​ការ​​ពាក់ព័ន្ធទៅ​​នឹង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រដោយខ្លួន​ឯង​របស់សិស្សដែលត្រូវបានប្រើប្រាស់​សម្រាប់ការធ្វើតេស្ត ឬ​សម្រាប់​ផ្នែក​នៃ​ការធ្វើ​តេស្តមុខវិជ្ជាវិទ្យាសាស្ត្រ​ ការឆ្លើយដោយ​ខ្លួន​ឯង​របស់សិស្សចំពោះកិច្ចការអនុវត្ត​ដែលមាន​បំពាក់ក្នុង​ប្រព័ន្ធ​។  លើកលែងតែមានអ្វីម្យ៉ាង​ត្រូវបានហាមឃាត់ដោយសៀវភៅគ្រប់គ្រង​ការធ្វើតេស្ត CAASPP ពុំនោះសោត​សិស្ស​​អាចទទួលបានការគាំទ្រការបង្រៀន ដូចជាភាសាប្រើប្រាស់ក្នុងការ​​​បង្រៀន​ដោយអ្នកបកប្រែ ការគាំទ្រ​ផ្នែករាងកាយ​ និងធនធានដែលមាន​ចងក្រង​ជាឯកសារ​នៅ​ក្នុងកម្មវិធី IEP ឬផែនការផ្នែក 504 របស់​សិស្ស​។1

  1. 5 C.C.R. Sec. 854.5.[]