ច្បាប់សាធារណៈ (PL) 99-457 ដែលបានអនុម័តនៅក្នុងឆ្នាំ1986 គឺជាច្បាប់ សហព័ន្ធដែលពង្រីកសេវាកម្មនានាសម្រាប់កុមារដែលមានអាយុតិចជាង 5 ឆ្នាំ ដែលពួកគេត្រូវការការអប់រំពិសេស។ បច្ចុប្បន្ន ច្បាប់នេះ គឺជាផ្នែកមួយនៃច្បាប់អប់រំសម្រាប់បុគ្គលដែលមានពិការភាព (Individuals with Disabilities Education Act, IDEA) និងអនុញ្ញាតឲ្យមានការផ្តល់មូលនិធិជំនួយទៅដល់រដ្ឋ ដើម្បីផ្តល់ សេវាអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធទៅដល់កុមារដែលមានពិការភាព ដែលមានអាយុពី 3 ឆ្នាំដល់ 5 ឆ្នាំ។ [ច្បាប់សហរដ្ឋអាមេរិក (U.S.C.) ផ្នែក 1419] នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ឱកាសសម្រាប់ការអប់រំពីដើមទី ក៏មានផ្តល់ជូនផងដែរទៅដល់កុមារដែលមានអាយុតិចជាងបីឆ្នាំ។ [ច្បាប់អប់រំនៅរដ្ឋកាលីហ្វ័រញ៉ា (Cal. Ed. Code ផ្នែក 56425 និងផ្នែកបន្តបន្ទាប់, ច្បាប់រដ្ឋាភិបាល (Cal. Govt. Code ផ្នែក 95000 និងផ្នែកបន្តបន្ទាប់] មើលជំពូក 12 ព័ត៌មានស្តីពីការសេវាអន្តរគមន៍ពីដើមទី ។