Menu Close

(13.7) សម្រាប់កុមារដែលទទួលបានសេវាអន្តរាគមន៍​ពីដើមទី​ តើ​មានអ្វីកើត​ឡើង​នៅពេល​កូន​របស់ខ្ញុំ​មាន​អាយុ​បីឆ្នាំ​?

(13.7) សម្រាប់កុមារដែលទទួលបានសេវាអន្តរាគមន៍​ពីដើមទី​ តើ​មានអ្វីកើត​ឡើង​នៅពេល​កូន​របស់ខ្ញុំ​មាន​អាយុ​បីឆ្នាំ​?

ប្រសិន​បើ​កុមារណាម្នាក់​ត្រៀមខ្លួន​រួចរាល់សម្រាប់​ទទួលបានសេវា “អន្តរាគមន៍​ពីដើម​ទី​​” ឬ “ការចាប់​ផ្តើម​ពីដើម​ទី (Early Start)​” នោះមណ្ឌលសិក្សាធិការ​ត្រូវ​ធានា​​ថា ​កុមារនោះ​មាន​ការ​ផ្ទេរ​ការសិក្សា​ដោយរលូន និង​ប្រកប​ដោយ​​សុវត្ថិភាព​​ចូល​ទៅកាន់​កម្មវិធីសិក្សាថ្នាក់មត្តេយ្យ​សិក្សា [20 U.S.C. Sec. 1437(a)(9); Cal Ed. Code Sec. 56426.9(a).] វាក៏ត្រូវ​ធានាផងដែរ​ថា​កម្មវិធី​អប់រំ​សម្រាប់​បុគ្គល​ (IEP) ត្រូវបាន​បង្កើត​ឡើង​ ហើយ​បាន​នឹង​កំពុងអនុវត្ត​​នៅ​ត្រឹម​ពេល​​ដែល​កុមារ​គ្រប់ខួប​កំណើត​​​ 3 ឆ្នាំ​។​ [Cal. Ed. Code Sec. 56426.9(b); 34 C.F.R. Secs. 300.124(a) & (b).] 

ប្រាំមួយខែ​មុនពេលគម្រប់ខួបកំណើត​បីឆ្នាំ​របស់កុមារ​ អ្នកសម្របសម្រួល​សេវា​ ត្រូវតែ​៖

  1. ផ្តល់ដំណឹង​ដល់ឪពុកម្តាយ​របស់កុមារ​ដែលអាចមានសិទ្ធិ​ទទួលបាន​សេវាថ្នាក់មត្តេយ្យសិក្សា​សម្រាប់​ការ​អប់រំ​ពិសេស ដែល​ការធ្វើផែនការ​ផ្ទេរការសិក្សានេះ​​ នឹងត្រូវ​​ធ្វើឡើង​ក្នុងរយៈពី 3 ទៅ 6 ខែ​ខាងមុខ​ ហើយ​ ​
  2. ផ្តល់ដំណឹង​​ដល់មណ្ឌលសិក្សាធិការ​ថា​នឹង​មាន​កិច្ច​ប្រជុំ​ស្តីពីការ​ធ្វើ​ផែន​ការ​សេវាគ្រួសារ​សម្រាប់​បុគ្គល​ (Individual Family Service Plan, IFSP) យ៉ាងតិចបំផុត​បីខែ​ នៅមុនពេល​​កុមារ​មានអាយុ​បីឆ្នាំ​។​មនុស្សគ្រប់គ្នា​ ត្រូវតែ​យល់ស្របទៅលើកាលបរិច្ឆេទ​សម្រាប់​ការប្រជុំ​នេះ​​ក្នុង  រយៈពេល​យ៉ាងតិច​ 30 ថ្ងៃ​ ក្រោយ​ការជូនដំណឹង​របស់​អ្នកសម្រប​សម្រួលសេវាកម្ម​​។​

[17 C.C.R. Sec. 52112 (a) & (b).] ប្រសិនបើ​កុមារ​ម្នាក់​មានអាយុបីឆ្នាំនៅ​​អំឡុង​រដូវក្តៅ​ ក្រុមការងា​រកម្មវិធី​​ IEP ត្រូវ​តែ​​កំណត់​កាលបរិច្ឆេទ​ដែល​សេវាកម្មវិធី​​ IEP នឹងត្រូវ​​ចាប់ផ្តើម​។ [Cal. Ed. Code Sec. 56426.9(d).