Menu Close

(13.9) កូនរបស់ខ្ញុំ​ កំពុងទទួលបាន​សេវា​ Early Start ពេលនេះ​។  នៅ​ក្នុង​កិច្ចប្រជុំ​កម្មវិធី​ IEP ដំណាក់កាលដំបូង​របស់​យើង មណ្ឌល​សិក្សា​ធិការ មិនយល់ព្រម​ជាមួយនឹង​ខ្ញុំ​អំពី​តម្រូវការ​របស់កូនខ្ញុំ​សម្រាប់​សេវា​អប់រំពិ​សេសទេ​។  តើគាត់​បន្ត​ទទួលបាន​សេវា​ Early Start រហូតដល់​ការ​មិនយល់ព្រមនេះ​ត្រូវបាន​ដោះស្រាយដែរឬទេ?

ទេ។ ប្រសិនបើនៅកិច្ចប្រជុំ​កម្មវិធី​ IEP ដំណាក់កាលដំបូង​នេះ អ្នក ​និង​មណ្ឌល​សិក្សា​ធិការ​មិនយល់ស្រប​ទៅ​​លើ​សេវាមួយណា​​ដែល​កូនរបស់អ្នក​នឹង​ត្រូវការ​នោះ​ទេ​ ពេលនោះ​អ្នក​អាច​ដោះស្រាយ​ទៅលើការមិន​យល់​ព្រម​​នោះ​ដោយការ​ដាក់ពាក្យ​សុំសម្រាប់​កិច្ច​ដំណើរការ​​សមស្រប។​ រហូតទាល់តែ​ការមិនយល់ព្រមនេះ​ត្រូវបាន​ដោះស្រាយ​រួច​ ពុំនោះទេ កូនរបស់អ្នកមិនមានសិទ្ធិ​បន្ត​ទទួលបាន​សេវាអន្តរគមន៍ពីដើមទី​​ ដែលគាត់បាន​នឹង​កំពុងទទួល​ពី​មណ្ឌលសិក្សាធិការ​ ឬ​មជ្ឈមណ្ឌល​​តំបន់​របស់​អ្នក​ឡើយ​​។​​  [34 C.F.R. Sec. 300.518(c); Cal. Ed. Code Sec. 56505(d).]  ប៉ុន្តែ​ មណ្ឌលសិក្សាធិការ​ អាច​នឹង​ផ្តល់ឲ្យកូនអ្នក​នូវ  ​សេវា​កម្ម​​តិច​តួច​ ឬសេវាកម្មដទៃ​ផ្សេង​ទៀត​។  ប្រសិនបើអ្នក​ផ្តល់ការយល់ព្រម មណ្ឌល​សិក្សាធិការត្រូវតែផ្តល់​សេវាទាំងនោះ​ ខណៈពេលដែលភាព​ខ្វែង​គំនិត​​គ្នា​​របស់អ្នក​​នៅមិនទាន់ដោះស្រាយរួច​។  មើលជំពូក​ 6 ព័ត៌មាន​ស្តីពីនីតិវិធី​នៃ​កិច្ចដំណើរការសមស្រប​​​/ការអនុវត្តតាមច្បាប់​​។

ប្រសិនបើកូនរបស់អ្នក​ជា​អតិថិជន​នៃ​​មជ្ឈមណ្ឌលក្នុងតំបន់​ អ្នកមានជម្រើស​ក្នុងការ​​ស្នើសុំ​ការប្រជុំ​​ស្តីពី​ផែនការ​​កម្មវិធីសម្រាប់បុគ្គល​ (IPP) ដើម្បីពិភាក្សា​អំពី​ការ​បន្ត​សេវាកម្មផ្នែក​ C ។ មជ្ឈមណ្ឌលក្នុងតំបន់ អាច បន្ត​ផ្តល់សេវាកម្ម​៖  (1) រហូត​ដល់​ពេល​ចាប់ផ្តើម​ត្រីមាស​សិក្សា​​បន្ទាប់ ក្រោយថ្ងៃ​គម្រប់ខួបចេះដើរ​របស់​កូន​អ្នក​ (នៅពេល​ដែល​កម្ម​វិធី​មត្តេយ្យសិក្សា​សម្រាប់​ការអប់ពិសេស​របស់​មណ្ឌល​សិក្សា​ធិការ​ មិនស្ថិតនៅក្នុង​ម៉ោងសិក្សា​នោះ​ទេ)​ និង​ (2) ក្រុមការងារ​កំណត់​ថា​សេវា​​​មានភាព​ចាំបាច់ ​រហូតដល់កម្មវិធីមត្តេយ្យ​សិក្សា​បន្ត​ដំណើរការឡើងវិញ​។  [17 C.C.R. Sec. 52112(f).]