Menu Close

(15.10) ប្រសិនបើកូនអ្នក​ទទួលរង​ការសំឡុតធ្វើបាប​ តើ​ក្រុមការងារកម្មវិធី ​IEP គួរ​ត្រូវ​ពិចារណាលើ​តម្រូវការ​ និង​សេវាកម្ម​របស់កូនអ្នក​ដែរឬទេ ទោះបីជា​គាត់​ទទួលរងការ​សំឡុតធ្វើបាប​ដោយសារតែ​ពិការភាព​របស់​គាត់ក្តី?

(15.10) ប្រសិនបើកូនអ្នក​ទទួលរង​ការសំឡុតធ្វើបាប​ តើ​ក្រុមការងារកម្មវិធី ​IEP គួរ​ត្រូវ​ពិចារណាលើ​តម្រូវការ​ និង​សេវាកម្ម​របស់កូនអ្នក​ដែរឬទេ ទោះបីជា​គាត់​ទទួលរងការ​សំឡុតធ្វើបាប​ដោយសារតែ​ពិការភាព​របស់​គាត់ក្តី?

បាទ/ចាស​។ មិនថា​ការសំឡុតធ្វើបាប​នេះ​មានពាក់ព័ន្ធ​នឹង​ពិការភាព​របស់សិស្ស​ឬអត់នោះទេ  វាអាចនឹង​នាំ​ឲ្យសិស្ស​មិនទទួលបាន​អត្ថប្រយោជន៍​អប់រំ​គ្រប់គ្រាន់​​ពីកម្មវិធី​ IEP របស់គាត់។​  មណ្ឌលសិក្សាធិការ មានកាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ផលប៉ះពាល់​ទៅលើ​គាត់នៅ​សាលា​រៀន​។​ មណ្ឌលសិក្សាធិការ ត្រូវតែ​រៀប​ចំ​​កិច្ចប្រជុំ​ក្រុមការងារ​កម្មវិធី​ IEP របស់​គាត់​ដើម្បីកំណត់​ថាតើ​តម្រូវ​ការ​របស់​សិស្ស​​បានផ្លាស់ប្តូរ​ក្នុងកម្រិត​មួយ​ដែល​​កម្មវិធី​ IEP មិន​ត្រូវ​បង្កើតឡើង​តទៅទៀត​ដែរឬយ៉ាង​ណា​ ដោយ​សារ​​តែ​ផលប៉ះពាល់នៃ​អំពើសំឡុត​ធ្វើបាប​នេះ​ ដើម្បី​ផ្តល់នូវ​​អត្ថប្រយោជន៍​​​​អប់រំ​សមស្រប។​​ ក្នុងករណីនេះ ក្រុមការងារ​កម្មវិធី​ IEP ត្រូវតែ​កំណត់​ថា​តើ​ការអប់រំ​ពិសេស​បន្ថែមឬខុសៗ​គ្នា ឬ​សេវាកម្ម​ពាក់ព័ន្ធ​កម្រិតណាដែលត្រូវ​ការ​ជាចាំបាច់ដើម្បីដោះស្រាយ​តម្រូវការ​លក្ខណៈបុគ្គលរបស់សិស្ស​ ហើយ​ធ្វើ​ការ​​កែ​សម្រួលកម្មវិធី​ IEP សាឡើង​វិញ​តាមការគួរ។ [Dear Colleagues Letter, 61 IDELR 263 (OSERS/OSEP 2013), Dear Colleagues Letter, 111 LRP 45106 (OCR/OSERS 07/25/00)  and Dear Colleagues Letter, Responding to Bullying of Students with Disabilities, 64 IDELR 215 (OCR 2014).]