Menu Close

(15.4) តើនៅពេលណាដែលមណ្ឌលសិក្សាធិការអាចប្រើ​ប្រាស់អន្តរាគមន៍​អាកប្ប​កិរិយាបន្ទាន់ ដូចជាការ​ការរឹត​ត្បិត ឬការដាក់ឲ្យ​នៅដាច់​ដោយ​ឡែកពីគេទៅលើកូន​របស់ខ្ញុំ?

(15.4) តើនៅពេលណាដែលមណ្ឌលសិក្សាធិការអាចប្រើ​ប្រាស់អន្តរាគមន៍​អាកប្ប​កិរិយាបន្ទាន់ ដូចជាការ​ការរឹត​ត្បិត ឬការដាក់ឲ្យ​នៅដាច់​ដោយ​ឡែកពីគេទៅលើកូន​របស់ខ្ញុំ?

មជ្ឈមណ្ឌលសិក្សាធិការអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់នៅពេល៖

  1.  កូនរបស់អ្នក​សម្តែង​ចេញនូវអាកប្បកិរិយា​ដែលមិន​​អាច​ដឹង​ជាមុន​បាន​ជាបន្តបន្ទាប់
  2. អាកប្បកិរិយា ​នាំមកនូវ​គ្រោះថ្នាក់នៃ​ការ​ធ្វើបាប​រាងកាយ​ធ្ងន់ធ្ងរ​​ដល់​​សិស្ស​ និង​អ្នកផ្សេងទៀត​ និង​
  3. អាកប្បកិរិយាគ្រោះថ្នាក់ មិនអាចការពារបានភ្លាមៗ​ដោយការ​​ប្រើ​ប្រាស់​​វិធានការ​ឆ្លើយតបបែបរឹតបន្តឹង​តិចតួច ជាជាងការប្រើប្រាស់​អន្តរាគមន៍​​អាកប្បកិរិយា​​​បន្ទាន់។

[Cal. Ed. Code Sec. 56521.1(a).]

មណ្ឌលសិក្សាធិការ មិនត្រូវជំនួសការប្រើប្រាស់អន្តរាគមន៍សង្គ្រោះ​បន្ទាន់​ផ្នែកអាកប្បកិរិយា ដោយការប្រើប្រាស់អន្តរាគមន៍​អាកប្បកិរិយា​​​​វិជ្ជមាន​ជា​ប្រព័ន្ធនោះទេ។ [Cal. Ed. Code Sec. 56521.1(b).] សាលាអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់ផ្នែកអាកប្បកិរិយា​មួយ ដូចជា​ការចាប់​​ចងកូន​របស់អ្នក ត្រឹមតែក្នុងពេលវេលាកំណត់​មួយប៉ុណ្ណោះ ដើម្បីធ្វើការគ្រប់​​គ្រង​អាកប្បកិរិយាគ្រោះថ្នាក់ និងប្រើប្រាស់​កម្លាំង​ដែល​មាន​ភាព​សមស្រប​​និងចាំ​បាច់​ទៅតាមកាលៈទេសៈតែប៉ុណ្ណោះ​។ [Cal. Ed. Code Sec. 56521.1(b)(c).]