Menu Close

(15.6) ប្រសិនបើមណ្ឌលសិក្សាធិការ​ប្រើប្រាស់​អន្តរាគមន៍​បន្ទាន់ផ្នែក​អាកប្បកិរិយា ​​ដូចជា​ការចាប់ចងកូនរបស់អ្នក​ជាដើម តើ​មណ្ឌល​សិក្សា​ធិការត្រូវ​ធ្វើអ្វីខ្លះ ហើយតើខ្ញុំ​ត្រូវធ្វើអ្វីខ្លះ​?

(15.6) ប្រសិនបើមណ្ឌលសិក្សាធិការ​ប្រើប្រាស់​អន្តរាគមន៍​បន្ទាន់ផ្នែក​អាកប្បកិរិយា ​​ដូចជា​ការចាប់ចងកូនរបស់អ្នក​ជាដើម តើ​មណ្ឌល​សិក្សា​ធិការត្រូវ​ធ្វើអ្វីខ្លះ ហើយតើខ្ញុំ​ត្រូវធ្វើអ្វីខ្លះ​?

ប្រសិនបើសាលាប្រើប្រាស់អន្តរាគមន៍អាកប្បកិរយាបន្ទាន់លើកូនរបស់អ្នក មជ្ឈមណ្ឌលសិក្សាធិការត្រូវធ្វើការជូនដំណឹងដល់អ្នកអំពីបញ្ហានេះ​រយៈពេលមួយ​​ថ្ងៃនៃថ្ងៃសិក្សា។ [Cal. Ed. Code Sec. 56521.1(e).] មណ្ឌលសិក្សាធិការ ក៏គប្បីត្រូវ​បំពេញរបាយការណ៍​ករណី​បន្ទាន់​ផ្នែក​​អាកប្ប​កិរិយាផងដែរ​ ដោយមានព័ត៌មាន​ស្តីពីព្រឹត្តិការណ៍​នានា​ដែល​ឈាន​​​ទៅ​ដល់​ការប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់​ និង​រៀបរាប់​អំពី​ការប្រើ​ប្រាស់​អន្តរាគមន៍នោះ​។ មណ្ឌលសិក្សា​ធិការ ត្រូវ​ទុក​​រឿងនេះ​ទៅក្នុងឯកសារកូនរបស់អ្នក។ [Cal. Ed. Code Sec. 56521.1(e).] មណ្ឌលសិក្សាធិការ មិនតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍នេះទៅឲ្យអ្នកនោះទេ លើកលែងតែអ្នកធ្វើការស្នើសុំវាដោយខ្លួនឯង។ អ្នកធ្វើការ​ស្នើសុំជាលាយលក្ខណ៍​អក្សរ​សម្រាប់​របាយ​ការណ៍​នេះ ប្រសិន​បើ​អ្នកដឹងថា​មានការប្រើប្រាស់​អន្តរាគមន៍​​​អាកប្បកិរិយា​បន្ទាន់​លើ​កូន​របស់អ្នក។

ប្រសិនបើកូនរបស់អ្នកពុំមានផែនការ PBIP (ហៅកាត់ផងដែរថា​ BIP) នោះ​ទេ​ ដូចនេះ មណ្ឌលសិក្សាធិការ ត្រូវកំណត់ពេលវេលារៀបចំ​កិច្ចប្រជុំកម្មវិធី IEP ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីអន្តរាគមន៍បន្ទាន់ ដើម្បី​ធ្វើការកំណត់ថាតើការវាយតម្លៃ FBA មានភាព​​ចាំបាច់​ដែរឬអត់ និង​ដើម្បី​ធ្វើ​ការ​កំណត់​ថាតើកូនរបស់អ្នកត្រូវការផែនការ​អាកប្បកិរិយា​បន្ទាន់​ដែរឬទេ​ នៅពេលកំពុង​រៀបចំការវាយតម្លៃ។ [Cal. Ed. Code Sec. 56521.1(g).] ប្រសិនបើកូនមានផែនការ PBIP ឬ ​BIP​ មណ្ឌល​សិក្សាធិការ ត្រូវ​កំណត់​​​​ពេលប្រជុំកម្មវិធី IEP ដើម្បីធ្វើការត្រួតពិនិត្យ និងកែសម្រួល​ផែនការនេះ ប្រសិនបើសាលា​បានប្រើប្រាស់​អន្តរាគមន៍អាកប្បកិរិយា​បន្ទាន់មួយលើកូនរបស់អ្នក ដោយសារកូន​របស់អ្នកបានសម្តែង​នូវ​អាកប្បកិរិយាដែល​ពុំមានការរ៉ាប់រងនៅក្នុង​ផែនការនោះ ឬផែនការ​របស់​កូនអ្នកមិនមានប្រសិទ្ធិភាព​ដើម្បី​ដោះស្រាយបញ្ហា​អាកប្ប​កិរិយា​នេះ។ [Cal. Ed. Code Sec. 56521.1(h).]

ប្រសិនបើអ្នកទទួលបានព័ត៌មានថា សាលារៀនរបស់កូន​អ្នកបាន​ប្រើ​ប្រាស់អន្តរាគមន៍បន្ទាន់ផ្នែកអាកប្បកិរយាលើកូនរបស់អ្នក ដូចជា​ការចាប់ចង ឬការដាក់​​ឲ្យនៅដាច់ដោយឡែកពីគេ អ្នកគប្បីរំឮក​ដល់​មណ្ឌលសិក្សាធិការអំពីកាតព្វកិច្ច​របស់ពួកគេក្នុងការកំណត់ពេល​វេលា​ប្រជុំកម្មវិធី IEP ដើម្បីធ្វើការបង្កើត​ផែនការ BSP ថ្មី ឬ​ផែនការ​​​ចាស់​ដែលមានការកែប្រែសម្រាប់កូនរបស់អ្នក​។ ប្រសិនបើមណ្ឌលសិក្សាធិការ​មិនធ្វើដូច្នោះទេ យើង​សូមផ្តល់​អនុសាសន៍​​​​​ថាអ្នក​ត្រូវ​ដាក់ពាក្យ​បណ្តឹង​លើការ​មិនអនុវត្ត​តាមច្បាប់។ អ្នកក៏អាច​ធ្វើការស្នើសុំ​ជាលាយ​​លក្ខណ៍អក្សរ​ផងដែរ​សម្រាប់ការពិនិត្យ​កម្មវិធី​ IEP ឡើងវិញ​ ដើម្បីដោះស្រាយ​​ការប្រើប្រាស់​អន្តរាគមន៍​បន្ទាន់​ផ្នែក​អាកប្បកិរិយា​។​ មណ្ឌលសិក្សាធិការ ត្រូវ​រៀបចំ​កិច្ច​ប្រជុំ​ IEP ក្នុងរយៈពេល​ 30 ថ្ងៃ​បន្ទាប់​ពី​កាលបរិច្ឆេទ​ដែលមណ្ឌលសិក្សាធិការរបស់អ្នក​ទទួលបាន​សំណើ​​ជា​លាយលក្ខណ៍​អក្សររបស់អ្នក​។