Menu Close

(15.5) តើ​មណ្ឌលសិក្សាធិការ​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ប្រើប្រាស់​ប្រភេទ​អន្តរាគមន៍​​បន្ទាន់ផ្នែក​អាកប្បកិរិយា​ណាមួយ​ដែរឬទេ​?

(15.5) តើ​មណ្ឌលសិក្សាធិការ​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ប្រើប្រាស់​ប្រភេទ​អន្តរាគមន៍​​បន្ទាន់ផ្នែក​អាកប្បកិរិយា​ណាមួយ​ដែរឬទេ​?

មណ្ឌលសិក្សាធិការ ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ប្រភេទ​អន្តរាគមន៍​នានាដែលបង្កគ្រោះថ្នាក់ដល់សុខភាព ឬសុខុមាលភាព​របស់​សិស្ស ដូចជាអន្តរាគមន៍នានាជាដើម​ដែលអាចបង្កការឈឺចាប់​ដោយ​មិន​ឲ្យសិស្សគេងមិនបានគ្រប់គ្រាន់ បដិសេធមិនឲ្យញ៉ាំអាហារ ទឹក ទីជម្រក កន្លែងគេង ភាពសុខស្រួលផ្នែករាងកាយ ឬការទទួល​បាន​កន្លែង​​ដែល​មានបន្ទប់ទឹក ឬអន្តរាគមន៍​ណាមួយ​ដែល​ធ្វើឲ្យ​កូន​របស់​អ្នក​ទទួលរង​ការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ការសើចចម្អក ការធ្វើ​ឲ្យខ្មាសគេ ឬអន្តរាគមន៍ណាមួយ​ដែល​ធ្វើឲ្យកូន​របស់​អ្នក​មាន​ការ​ប៉ះពាល់ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ [Cal. Ed. Code Sec. 56521.1(d).]

ប្រសិនអ្នកជឿថាសាលារៀនរបស់កូនអ្នក កំពុងប្រើប្រាស់​ប្រភេទ​អន្តរាគមន៍ណាមួយដែលមានការហាមឃាត់ទៅ​លើកូនរបស់អ្នក ដូចជា​​ប្រើ​ប្រាស់​ការចាប់ចង ឬការដាក់ឲ្យនៅដាច់ដោយឡែកពី​គេ​ម្តង​​ហើយ​ម្តង​ទៀត ឬប្រើអន្តរាគមន៍​ផ្សេងទៀត​លើកូនរបស់អ្នក​ឬការ​ទូរសព្ទ​ហៅ​ប៉ូលីស ដោយពុំបានផ្តល់​ការគាំទ្រផ្នែកអាកប្បកិរិយា​វិជ្ជមាន​​សម្រាប់​បុគ្គល អ្នកគប្បីពិចារណា៖

  1. ដាក់ពាក្យបណ្តឹង​ទៅកាន់​នាយ​កដ្ឋាន​អប់​រំ​រដ្ឋកាលីហ្វ័រញ៉ា​ (California Department of Education, CDE)
  2. ទាក់ទង​ទៅកាន់អ្នក​តស៊ូមតិ​ ឬ​មេធាវី​ផ្នែក​អប់រំពិសេស​សម្រាប់​ទទួល​ជំនួយ​។