បាទ/ចាស។ ច្បាប់អប់រំពិសេសរបស់សហព័ន្ធ តម្រូវថាសេវាកម្មធ្វើផែនការផ្ទេរការសិក្សាសម្រាប់សិស្សដែលមានពិការភាព ដោយមិនគិតថាតើទីភ្នាក់ងារមួយណាផ្តល់ការគាំទ្រ ឬសេវាកម្មអប់រំដល់សិស្សនោះទេ។ ការចាប់ផ្តើមមិនឲ្យក្រោយពេលកម្មកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP) ដំបូងត្រូវបានធ្វើឡើង បន្ទាប់ពីសិស្សម្នាក់មានអាយុ 16 (ឬអាយុតិចជាងនេះ ប្រសិនបើក្រុមការងារកម្មវិធី IEP បានកំណត់ថាសមស្រប) និងបានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរួចមក ពេលនោះកម្មវិធី IEP ត្រូវតែមានរបាយការណ៍ស្តីពីគោលដៅក្រោយការសិក្សានៅវិទ្យាល័យដែលអាចវាស់ស្ទង់បានសមស្រប។ គោលដៅនេះត្រូវតែផ្អែកលើការវាយតម្លៃលើការផ្ទេរការសិក្សាដែលសមស្របតាមអាយុដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការអប់រំ ការងារ និងជំនាញរស់នៅឯករាជ្យ ប្រសិនបើសមស្រប។ កម្មវិធី IEP ក៏ត្រូវមានផងដែរនូវរបាយការណ៍ស្តីពីសេវាកម្មផ្ទេរការសិក្សា ដែលចាំបាច់សម្រាប់សិស្ស ដែលរបាយការណ៍នោះផ្តោតទៅលើវគ្គសិក្សារបស់សិស្ស (ដូចជាការចូលរួមនៅក្នុងវគ្គសិក្សាសម្រាប់ត្រៀមសិក្សានៅមហាវិទ្យាល័យ ឬកម្មវិធីអប់រំវិជ្ជាជីវៈ)។ លើសពីនេះទៀត កម្មវិធី IEP ត្រូវតែមានរបាយការណ៍អំពីការទទួលខុសត្រូវរបស់អន្តរទីភ្នាក់ងារ ប្រសិនបើសមស្រប។1
គោលបំណងនៃផែនការផ្ទេរការសិក្សា គឺដើម្បីធានាថាសិស្សបន្តទទួលបានការគាំទ្រដែលត្រូវការ ពីទីភ្នាក់ងារសាធារណៈ/ឯកជនដែលសមស្រប ដើម្បីបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាកម្មអប់រំ ឬស្វែងរក និងរក្សាកម្រិតការងារឲ្យឯករាជ្យបំផុតដែលអាចធ្វើទៅបាន។ ផែនការនេះក៏គួរតែកំណត់គោលដៅកន្លែងស្នាក់ ផ្នែកសង្គម និងការកម្សាន្តផងដែរ។2
កិច្ចប្រជុំសម្របសម្រួលការធ្វើផែនការផ្ទេរការសិក្សា (ធ្វើឡើងជាផ្នែកនៃកិច្ចប្រជុំក្រុមការងារ IEP) គួរតែរួមបញ្ចូលអ្នកតំណាងនៃទីភ្នាក់ងារដែលនឹងបម្រើសិស្សនៅពេលសិស្សបញ្ចប់ការសិក្សា ឬប្រសិនបើគាត់មិនទាន់បានបញ្ចប់ការសិក្សា និងឈានដល់វ័យ 22 ឆ្នាំ។ 3 បន្ទាប់ពីវ័យ 22 ឆ្នាំ ទីភ្នាក់ងារផ្សេងៗផ្តល់ការគាំទ្រផ្នែកអប់រំជាបន្តសម្រាប់សិស្សដែលមានពិការភាព ដោយសារមណ្ឌលសិក្សាធិការលែងទទួលខុសត្រូវចំពោះការអប់រំរបស់ពួកគាត់ទៀតហើយ។ នៅរដ្ឋកាលីហ្វ័រញ៉ា ទីភ្នាក់ងារទាំងនេះរួមមានក្រសួងស្តារនីតិសម្បទា (DR) មជ្ឈមណ្ឌលប្រចាំតំបន់ កម្មវិធីសេវាកម្មពិការភាពនៅមហាវិទ្យាល័យ ក៏ដូចជាទីភ្នាក់ងារឯកជនផងដែរ។ ការធ្វើផែនការផ្ទេរការសិក្សា នឹងផ្តល់ឱ្យអ្នកនូវឱកាសកាន់តែច្រើនដើម្បីស្គាល់ធនធានសហគមន៍ទាំងនេះ។ កុំដើរតួនាទីអកម្មក្នុងដំណើរការរៀបចំផែនការ។
