Menu Close

(10.1) តើ​មណ្ឌលសិក្សាធិការ​​ត្រូវតែ​ជួយសិស្ស​ដែលមាន​ពិការភាព​ឲ្យផ្ទេរ​ការសិក្សា​ពីវិទ្យា​ល័យ​ទៅជា​ជីវិត​មនុស្ស​ពេញវ័យដែរឬទេ​? 

(10.1) តើ​មណ្ឌលសិក្សាធិការ​​ត្រូវតែ​ជួយសិស្ស​ដែលមាន​ពិការភាព​ឲ្យផ្ទេរ​ការសិក្សា​ពីវិទ្យា​ល័យ​ទៅជា​ជីវិត​មនុស្ស​ពេញវ័យដែរឬទេ​? 

បាទ/ចាស។​ ច្បាប់​អប់រំពិសេស​របស់​សហព័ន្ធ តម្រូវថា​សេវាកម្ម​ធ្វើផែនការ​ផ្ទេរការសិក្សា​សម្រាប់សិស្ស​ដែលមានពិការភាព ដោយ​មិន​​​គិត​​ថាតើ​ទីភ្នាក់ងារ​មួយ​ណា​ផ្តល់ការគាំទ្រ ឬ​សេវាកម្ម​អប់រំ​ដល់សិស្ស​នោះទេ​។​ ការចាប់ផ្តើម​មិនឲ្យក្រោយពេល​កម្មកម្មវិធីអប់រំលក្ខណៈបុគ្គល​ (IEP) ដំបូ​ង​ត្រូវបានធ្វើឡើង បន្ទាប់​ពី​សិស្សម្នាក់​មានអាយុ​ 16 (ឬ​អាយុតិចជាង​នេះ​​ ប្រសិនបើ​ក្រុម​ការងារ​កម្មវិធី IEP បានកំណត់ថាសមស្រប​) និង​បាន​ធ្វើបច្ចុប្បន្នភាព​​ប្រចាំឆ្នាំរួចមក ពេលនោះ​កម្មវិធី​ IEP ត្រូវតែ​មាន​របាយ​ការណ៍​ស្តីពី​គោលដៅ​ក្រោ​យការសិក្សា​នៅវិទ្យាល័យ​ដែល​អាច​វាស់ស្ទង់​បាន​សមស្រប​។ គោល​ដៅ​នេះ​ត្រូវ​តែ​ផ្អែកលើ​ការវាយតម្លៃ​លើការផ្ទេរការសិក្សា​ដែលសម​ស្រ​បតាមអាយុដែលពាក់ព័ន្ធនឹង​ការ​បណ្តុះបណ្តាល ការអប់រំ ការងារ និង​ជំ​នា​ញរស់នៅ​ឯករាជ្យ​ ប្រសិនបើសមស្រប​។​ កម្មវិធី​ IEP ក៏ត្រូវ​មាន​ផងដែរ​នូវ​របាយការណ៍ស្តីពីសេវាកម្មផ្ទេរការសិក្សា ​ដែល​ចាំបាច់​សម្រាប់​សិស្ស​ ដែល​របាយការណ៍​នោះ​ផ្តោត​ទៅលើ​វគ្គសិក្សា​រប​ស់សិស្ស​ (ដូចជា​ការចូលរួម​នៅក្នុង​វគ្គសិក្សាសម្រាប់​ត្រៀមសិក្សា​នៅ​មហា​វិទ្យាល័យ​ ឬ​កម្មវិធី​អប់រំ​វិជ្ជាជីវៈ)។ លើសពីនេះទៀត កម្មវិធី​ IEP ត្រូវតែ​មាន​របាយការណ៍​អំពី​ការទទួ​ល​ខុស​ត្រូវ​របស់​អន្តរទីភ្នាក់ងារ​​​ ប្រសិនបើសមស្រប​។1

គោលបំណងនៃផែនការផ្ទេរការសិក្សា គឺដើម្បីធានាថាសិស្សបន្ត​ទទួល​បា​នការគាំទ្រដែលត្រូវការ ពីទីភ្នាក់ងារសាធារណៈ/ឯកជនដែលសមស្រប ដើ​ម្បីបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាកម្មអប់រំ ឬស្វែងរក និងរក្សាកម្រិត​ការងារឲ្យឯករាជ្យបំផុតដែលអាចធ្វើទៅបាន។ ផែនការនេះក៏គួរតែកំណត់គោលដៅកន្លែងស្នាក់ ផ្នែកសង្គម និងការ​ក​ម្សា​ន្តផងដែរ។2

កិច្ចប្រជុំសម្របសម្រួលការធ្វើផែនការផ្ទេរការសិក្សា (ធ្វើឡើងជា​ផ្នែកនៃ​កិច្ចប្រជុំក្រុមការងារ IEP) គួរតែរួមបញ្ចូលអ្នកតំណាងនៃទីភ្នាក់ងារ​ដែ​លនឹងបម្រើសិស្សនៅពេលសិស្សបញ្ចប់ការសិក្សា ឬប្រសិនបើគាត់មិនទាន់​បានបញ្ចប់ការសិក្សា និងឈានដល់វ័យ 22 ឆ្នាំ។ 3 បន្ទាប់ពីវ័យ 22 ឆ្នាំ ទីភ្នាក់ងារផ្សេងៗផ្តល់ការគាំទ្រផ្នែកអប់រំជាបន្ត​ស​ម្រា​ប់​សិស្សដែលមានពិការភាព ដោយសារមណ្ឌលសិក្សាធិការលែងទទួលខុស​ត្រូវចំពោះការអប់រំរបស់ពួកគាត់ទៀតហើយ។ នៅរដ្ឋកាលីហ្វ័រញ៉ា ទីភ្នាក់ងារទាំងនេះរួមមានក្រសួងស្តារនីតិសម្បទា (DR) មជ្ឈមណ្ឌលប្រចាំតំបន់ កម្មវិធីសេវាកម្មពិការភាពនៅមហា​វិទ្យា​ល័យ ក៏ដូចជាទីភ្នាក់ងារឯកជនផងដែរ។ ការធ្វើផែនការផ្ទេរការសិក្សា នឹងផ្តល់ឱ្យអ្នកនូវឱកាសកាន់តែច្រើនដើម្បី​ស្គាល់ធនធានសហគមន៍ទាំងនេះ។ កុំដើរតួនាទីអកម្មក្នុងដំណើរការរៀបចំផែនការ។ 

  1. 20 U.S.C. Sec. 1414(d)(1)(A)(i)(VIII); 34 C.F.R. Secs. 300.320(b) & 300.321(b)(3); Cal. Ed. Code Sec. 56345(a)(8).[]
  2. 34 C.F.R. Sec. 300.43; Cal. Ed. Code Sec. 56345.1[]
  3. 34 C.F.R. Sec. 300.321(b)(3).[]