អ្នកអាចផ្តួចផ្តើមកិច្ចប្រជុំធ្វើផែនការផ្ទេរការសិក្សា ដោយធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់គ្រូរបស់កូនអ្នក នាយកសាលា ឬការិយាល័យរដ្ឋបាលអប់រំពិសេស។ លិខិតនេះគួរតែសរសេរយ៉ាងច្បាស់ថាគោលបំណងនៃកិច្ចប្រជុំគឺការធ្វើផែនការផ្ទេរការសិក្សា។
មិនថាអ្នក ឬមណ្ឌលសិក្សាធិការបានផ្តួចផ្តើមដំណើរការធ្វើផែនការផ្ទេរការសិក្សា ដូចទៅនឹងកិច្ចប្រជុំកម្មវិធី IEP ណាមួយទេ មណ្ឌលសិក្សាធិការត្រូវតែផ្ញើការជូនដំណឹងអំពីកិច្ចប្រជុំដែល៖
- បង្ហាញពីគោលបំណងនៃកិច្ចប្រជុំ (ក្នុងករណីនេះ គោលបំណងនឹងជាការពិចារណាលើគោលដៅក្រោយអនុវិទ្យាល័យ និងសេវាកម្មផ្ទេរការសិក្សា)
- បង្ហាញថាសិស្សនឹងត្រូវបានអញ្ជើញ និង
- កំណត់អត្តសញ្ញាណទីភ្នាក់ងារផ្សេងទៀតណាមួយដែលនឹងត្រូវបានអញ្ជើញឱ្យបញ្ជូនអ្នកតំណាងមកចូលរួម។1
- 34 C.F.R. Sec. 300.322(b).[↩]
