Menu Close

(10.23) តើកូនរបស់ខ្ញុំអាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីវិជ្ជាជីវៈ​អប់រំចំ​ណេះ​ទូទៅបានទេ? 

(10.23) តើកូនរបស់ខ្ញុំអាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីវិជ្ជាជីវៈ​អប់រំចំ​ណេះ​ទូទៅបានទេ? 

បាទ/ចាស។​ កម្មវិធីបណ្ដុះបណ្ដាលអប់រំវិជ្ជាជីវៈទូទៅ ជាធម្មតារួមបញ្ចូលការ​បង្រៀន​ក្នុ​ង​ថ្នាក់រៀន និងក្នុងមន្ទីរពិសោធ ដែលផ្តោតលើវិស័យការងារ (ឧទាហរណ៍ អាជីវកម្ម) ឬមុខរបរជាក់លាក់ណាមួយ (ឧទាហរណ៍ អ្នកសរសេរកម្មវិធី​កុំព្យូទ័រ)។  

ក្រោមផ្នែក​ 504 នៃច្បាប់ស្តារនីតិសម្បទា​ ឆ្នាំ 1973 សិស្ស​ដែលមាន​ពិកា​រ​ភាព​មិនអាច​ទទួលបានការ​បដិសេធ​មិន​ឲ្យ​ទទួល​បានកម្មវិធី​​វិជ្ជាជីវៈ​ដែ​ល​មានស្រាប់ ដោយសារតែ​តម្រូវការទាក់ទងនឹងពិការភាពរបស់ពួកគេ​ដូ​ចជាសម្រាប់ជំនួយ​ ឬដោយសារតែ​ឧបសគ្គផ្នែកស្ថាបត្យកម្មនោះទេ។​  សម្រាប់សិស្សដែលបានចុះឈ្មោះចូលរៀនក្នុងការអប់រំពិសេស ការដាក់​ក្នុ​ង​កម្មវិធីវិជ្ជាជីវៈអប់រំចំណេះទូទៅ — ជាមួយនឹងសេវាកម្មគាំទ្រសម​ស្រ​ប — អាចផ្តល់នូវអត្ថប្រយោជន៍នៃការប្រាស្រ័យទាក់ទង​ជាមួយ​សិ​ស្ស​ដែ​ល​មិនមានពិការភាព ហើយអាស្រ័យលើគោលដៅរបស់សិស្សរបស់អ្នក អា​ច​ប្រហាក់ប្រហែលដូចនឹងបរិបទកន្លែងធ្វើការដែលកូនរបស់អ្នកនឹងជួបប្រទះនៅពេលពួកគេចេញពីសាលា និងទៅធ្វើការ។