ការបណ្តុះបណ្តាលវិជ្ជាជីវៈ មានន័យថា “កម្មវិធីអប់រំមានការរៀបចំត្រឹម ត្រូវ ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការត្រៀមរៀបចំបុគ្គលនានាសម្រាប់ការងារដែលទទួលបានប្រាក់កម្រៃ ឬមិនទទួលបានប្រាក់កម្រៃ ឬសម្រាប់ការត្រៀមរៀបចំបន្ថែមសម្រាប់អាជីពណាមួយដែលមិនតម្រូវឲ្យមានសញ្ញាបត្រមធ្យមសិក្សា ឬសញ្ញាបត្រកម្រិតខ្ពស់អ្វីឡើយ។”1 ច្បាប់នៃបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ាផ្តល់នូវការពណ៌នាលម្អិតបន្ថែមទៀតដោយបញ្ជាក់ថា៖
ការអប់រំវិជ្ជាជីវៈដែលបង្កើតឡើងជាពិសេស និងការអភិវឌ្ឍអាជីពសម្រាប់បុគ្គលដែលមានពិការភាព អាចរួមមាន៖
- ការផ្តល់កម្មវិធីត្រៀមមុនប្រកបវិជ្ជាជីវៈនិងវាយតម្លៃជំនាញដែលទាក់ទងនឹងការងារ ចំណាប់អារម្មណ៍ សមត្ថភាព និងទេពកោសល្យ
- ការសម្របសម្រួល និងការកែសម្រួលកម្មវិធីអប់រំវិជ្ជាជីវៈធម្មតា
- ការផ្តល់ជំនួយដល់បុគ្គលនៅក្នុងការអភិវឌ្ឈឥរិយាបទ ទំនុកចិត្តលើខ្លួនឯង និងសមត្ថភាពវិជ្ជាជីវៈក្នុងការកំណត់ទីតាំង ធានាសុវត្ថិភាព និងរក្សាការងារនៅក្នុងសហគមន៍ ឬបរិយាកាសដែលមានការការពារ និងដើម្បីជំរុញបុគ្គលទាំងនោះឲ្យក្លាយជាសមាជិកចូលរួមរបស់សហគមន៍
- ការបង្កើតកម្មវិធីបណ្តុះបណ្តាលការងារនៅក្នុងសាលា និងសហគមន៍
- ការជួយស្វែងរកការងារ
- ការណែនាំគ្រូបណ្តុះបណ្តាលការងារ និងនិយោជកអំពីតម្រូវការពិសេសរបស់បុគ្គល
- ការរក្សាទំនាក់ទំនងដែលបានកំណត់ពេលជាទៀងទាត់ជាមួយកន្លែងធ្វើការ និងគ្រូបណ្តុះបណ្តាលនៅតាមទីកន្លែងការងារទាំងអស់
- ការសម្របសម្រួលសេវាកម្មជាមួយក្រសួងស្តារនីតិសម្បទា និងភ្នាក់ងារផ្សេងទៀត ដូចដែលបានកំណត់ក្នុងកម្មវិធីអប់រំលក្ខណៈបុគ្គល។2
ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានដាក់បញ្ចូលទាំងនិយមន័យនៃសេវាកម្មផ្ទេរការសិក្សា និងការអប់រំពិសេស។3 ដោយសារតែការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈអាចនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃសេវាកម្មផ្ទេរការសិក្សារបស់សិស្ស ដូច្នេះពួកវាគួរតែជាផ្នែកដ៏សំខាន់មួយផងដែរនៃដំណើរការធ្វើផែនការ ITP។
