បាទ/ចាស។ ទីភ្នាក់ងារស្តារនីតិសម្បទាវិជ្ជាជីវៈរបស់រដ្ឋនីមួយៗត្រូវតែបង្កើតផែនការរដ្ឋដែលមានគោលនយោបាយ និងនីតិវិធីសម្រាប់ការសម្របសម្រួលរវាងទីភ្នាក់ងារ និងមន្ត្រីអប់រំដែល ទទួលខុសត្រូវលើការអប់រំពិសេស។ ក្រសួងស្តារនីតិសម្បទាររដ្ឋកាលីហ្វ័រញ៉ាត្រូវតែផ្តល់ជំនួយបច្ចេកទេសទៅដល់មណ្ឌលសិក្សាធិការ នៅក្នុងការធ្វើផែនការនិងសេវាកម្មផ្ទេរការសិក្សានានា នៅក្នុងផ្នែកមួយចំនួនដូចជាការស្តារនីតិសម្បទាវិជ្ជាជីវៈ និងការអភិវឌ្ឍកម្មវិធី IEP។1
ផែនការរដ្ឋត្រូវតែរួមបញ្ចូលនីតិវិធីសម្រាប់កំណត់អត្តសញ្ញាណសិស្សដែលត្រូវការសេវាកម្មផ្ទេរការសិក្សា និងផ្តល់ការចុះផ្សព្វផ្សាយដល់សិស្សទាំងនេះឱ្យបានឆាប់តាមដែលអាច ធ្វើទៅបានក្នុងអំឡុងពេលដំណើរការធ្វើផែនការផ្ទេរការសិក្សា។ នីតិវិធីចុះផ្សព្វផ្សាយត្រូវតែពណ៌នាអំពីគោលបំណងនៃកម្មវិធីស្តារនីតិសម្បទាវិជ្ជាជីវៈ លក្ខខណ្ឌតម្រូវនៃការមានសិទ្ធិទទួលបាន នីតិវិធីនៃការដាក់ពាក្យ និងវិសាលភាពនៃសេវាកម្មដែលអាចត្រូវបានផ្តល់ជូនដល់បុគ្គលដែលមានសិទ្ធិ។ រដ្ឋត្រូវតែផ្តល់ផែនការលក្ខណៈបុគ្គលសម្រាប់ការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលធ្វើផែនការផ្ទេរការសិក្សា ប៉ុន្តែមិនត្រូវយឺតជាងពេលដែលកូនរបស់អ្នកចេញពីសាលាឡើយ។2
