តាមឧត្ដមគតិ កម្មវិធីទាំងនេះគួរតែនាំសិស្សទៅរកលទ្ធផលដែលបង្កើនឯករាជ្យភាព។ សម្រាប់សិស្សមួយចំនួន គោលដៅនឹងឆ្ពោះទៅរកការអប់រំក្រោយមធ្យមសិក្សា។ សម្រាប់សិស្សផ្សេងទៀត គោលដៅអាចពាក់ព័ន្ធនឹងកម្មវិធីផ្អែកលើសហគមន៍ ដូចជាកម្មវិធីការងារសមាហរណកម្មសម្រាប់មនុស្សពេញវ័យ ដែលបុគ្គលិកសាលាគាំទ្រសិស្សឱ្យទទួលបាន និងរក្សាការងារសមាហរណកម្មនៅជិតផ្ទះរបស់គាត់ ដូច្នេះគាត់អាចធ្វើសមាហរណកម្មនៅក្នុងសហគមន៍បាន។ ក្នុងករណីនោះ សិស្សគួរតែត្រូវបានជួលដោយផ្ទាល់ដោយនិយោជក។ បុគ្គលនោះមានឈ្មោះនៅលើបញ្ជីបើកប្រាក់បៀវត្សរ៍របស់និយោជក មិនបើកប្រាក់ខែតាមរយៈការចុះកិច្ចសន្យាបន្តជាមួយសាលានោះទេ។ លើសពីនេះ ប្រសិនបើសិស្សធ្វើការក្រៅម៉ោង បុគ្គលិកផ្នែកផ្ទេរការសិក្សាអាចជួយពួកគេក្នុងការសិក្សានៅថ្នាក់រួមបញ្ចូលគ្នា មហាវិទ្យាល័យទូទៅ ឬថ្នាក់អប់រំមនុស្សពេញវ័យ ចូលរួមមជ្ឈមណ្ឌលកាយសម្បទា និងចូលរួមក្នុងសកម្មភាពសហគមន៍ប្រចាំថ្ងៃ ដូចជាទិញទំនិញ សេវាដឹកជញ្ជូនសាធារណៈ ភាពយន្ត បណ្ណាល័យ កីឡាសម្រាប់មនុស្សពេញវ័យ។ល។
មណ្ឌលសិក្សាធិការត្រូវតែផ្តល់មិនត្រឹមតែការធ្វើផែនការផ្ទេរការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវផ្ដល់សេវាកម្មផ្ទេរការសិក្សាឲ្យបានគ្រប់គ្រាន់ផងដែរមុនពេលដែលឲ្យសិស្សចេញពីវិទ្យាល័យ។ សេវាកម្មផ្ទេរការសិក្សារួមមានការបង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធពីសហគមន៍ និងការអភិវឌ្ឍ ឬការងារ និងគោលបំណងជីវិតរស់នៅជាមនុស្សពេញវ័យក្រោយការសិក្សានៅវិទ្យាល័យ និងការទទួលបានជំនាញនៃជីវិតរស់នៅប្រចាំថ្ងៃ និងការផ្ដល់ការវាយតម្លៃវិជ្ជាជីវៈផ្នែកមុខងារ ប្រសិនបើសមស្រប។1 ការបង្រៀនវិជ្ជាជីវៈ និងសង្គមគួរតែធ្វើឡើងនៅក្នុងសហគមន៍ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
សិស្សអាចបានបញ្ចប់វគ្គសិក្សាតាមការកំណត់របស់មណ្ឌលសិក្សាធិការ និងបានប្រឡងជាប់តេស្តជំនាញចាំបាច់។ ទោះបីជាស្ថិតក្រោមកាលៈទេសៈទាំងនេះក៏ដោយ ប្រសិនបើសាលាមិនបានផ្តល់សេវាផ្ទេរការសិក្សាជាលក្ខណៈបុគ្គល និងសមស្របនោះទេ ពួកគេអាចបន្តមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស។2
