បាទ/ចាស។ ប្រសិនបើសិស្សផ្នែកអប់រំពិសេសមិនបំពេញបានតាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា (រួមទាំងគោលបំណងនៃសេចក្តីថ្លែងការណ៍អំពីសេវាកម្មផ្ទេរការសិក្សា) ទេ នោះមណ្ឌលសិក្សាធិការត្រូវបន្តផ្តល់សេវាកម្មផ្ទេរការសិក្សា ដល់សិស្សរហូតដល់គាត់មានអាយុ 22 ឆ្នាំ។1 សូមមើល ជំពូក 11 ព័ត៌មានស្ដីពីការបញ្ចប់ការសិក្សា/ការធ្វើតេស្ត។ អ្នកគួរតែធានាថាកម្មវិធី IEP របស់កូនអ្នក រួមមញ្ចូលនូវផែនការផ្ទេរការសិក្សា ដោយចាប់ផ្តើមនៅអាយុ 16 ឆ្នាំ ឬក្មេងជាងនេះ ដោយផ្តោតលើសេវាកម្មផ្ទេរការសិក្សា។2 អ្នកក៏គួរតែពិភាក្សាផងដែរជាមួយក្រុមការងារកម្មវិធី IEP ថាតើគោលដៅកម្មវិធី IEP របស់កូនអ្នក ក្នុងការដោះស្រាយបញ្ហាផ្ទេរការសិក្សានេះ នឹងត្រូវបញ្ចប់យ៉ាងដូចម្តេច មុនពេលសេវាកម្មទាំងអស់មកពីមណ្ឌលសិក្សាធិការ ត្រូវបានបញ្ចប់។
