Menu Close

(10.19) តើខ្ញុំអាចធ្វើការជាមួយគ្រូរបស់កូនខ្ញុំ និងបុគ្គលិកផ្សេងទៀត​ដោយរបៀបណា ដើម្បីលើកកម្ពស់ជំនាញដែលចាំបាច់សម្រាប់កូន​ខ្ញុំក្នុង​ការចូលកម្មវិធីអប់រំវិជ្ជាជីវៈ? 

(10.19) តើខ្ញុំអាចធ្វើការជាមួយគ្រូរបស់កូនខ្ញុំ និងបុគ្គលិកផ្សេងទៀត​ដោយរបៀបណា ដើម្បីលើកកម្ពស់ជំនាញដែលចាំបាច់សម្រាប់កូន​ខ្ញុំក្នុង​ការចូលកម្មវិធីអប់រំវិជ្ជាជីវៈ? 

ត្រូវប្រាកដថាគោលបំណងវិជ្ជាជីវៈត្រូវបានសរសេរទៅក្នុងកម្មវិធី IEP រប​ស់កូនអ្នកដោយប្រាប់ពីការរំពឹងទុករបស់អ្នកថាកូនរបស់អ្នកនឹងធ្វើការជាមនុស្សពេញវ័យ។ វាមិនដែលលឿនពេកដល់ថ្នាក់មិនអាចចាប់ផ្តើមបាននោះទេ។ ត្រូវប្រាកដថាជំនាញសម្អិតសម្អាងកាយ កាយសម្បទា ចល័តភាព ទំនាក់​ទំនង និងជំនាញសង្គមត្រូវបានសង្កត់ធ្ងន់ និងស្ទាត់ជំនាញ។ ជំនាញមូលដ្ឋានអភិវឌ្ឍឆាប់កាលណា នោះនឹងមានការសង្កត់ធ្ងន់កាន់​តែឆាប់ក្នុងការផ្លាស់ប្តូរទៅជាជំនាញវិជ្ជាជីវៈជាក់លាក់។ 

អ្នកអាចកំណត់ទំនួលខុសត្រូវក្នុងគ្រួសារតាំងពីក្មេងបាន។ អ្នកក៏អាចធានាថា កូនរបស់អ្នកបានចូលរួមក្នុងសកម្មភាព និងបទពិ​សោធក្នុងសហគមន៍ ជាពិសេសសកម្មភាពលំហែ។ ដើរតួនាទីយ៉ាងសកម្មក្នុងការឲ្យកូនរបស់អ្នកធ្វើសកម្មភាព និងទទួល​បា​នបទពិសោធវិជ្ជាជីវៈឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។