Menu Close

(10.4) តើការធ្វើផែនការផ្ទេរការសិក្សាគួរតែកើតឡើងនៅពេលណា? 

(10.4) តើការធ្វើផែនការផ្ទេរការសិក្សាគួរតែកើតឡើងនៅពេលណា? 

ការធ្វើផែនការផ្ទេរការសិក្សាត្រូវផ្តើមចេញពីកម្មវិធី IEP ដំបូង​ដែលធ្វើ​ឡើ​ងបន្ទាប់ពីសិស្សឈានដល់វ័យ 16 ឆ្នាំ ឬមុននេះ ប្រសិនបើសម​ស្របសម្រា​ប់​សិស្ស។1 វាមានសារៈសំខាន់ណាស់ក្នុងការចាប់ផ្តើមដំណើរការផ្ទេរការសិក្សា នៅ​ពេ​ល​ដែលសិស្សមានអាយុតិចជាង 16 ឆ្នាំ ដើម្បីធានាបាននូវពេលវេលា​គ្រប់​គ្រាន់សម្រាប់រៀបចំផែនការ និងទទួលបានសេវាកម្មប្រកបដោយប្រសិទ្ធ​ភាព។ វាមានសារៈសំខាន់ជាពិសេសសម្រាប់សិស្សដែលមានពិការភាពធ្ងន់ធ្ងរ និ​ង​សិស្សដែលប្រឈមហានិភ័យនៃការបោះបង់ការសិក្សា។ 

ការធ្វើផែនការផ្ទេរការសិក្សាអាចកើតឡើងនៅក្នុងកិច្ចប្រជុំកម្មវិធី IEP និងផែនការ ITP រួមបញ្ចូលគ្នា ឬវាអាចកើតឡើងនៅក្នុងកិច្ចប្រជុំ​ដាច់​ដោយឡែកមួយ។ នៅពេលដែលរៀបចំកិច្ចប្រជុំ ITP/IEP រួមបញ្ចូលគ្នា ការធ្វើផែនការ​ផ្ទេរកា​រ​សិក្សា គួរតែធ្វើឡើងមុនគេ ហើយត្រូវបានពិភាក្សាជាធាតុផ្សំនៃកម្មវិធី IEP។ កិច្ច​ប្រជុំកម្មវិធី IEP ស្ដីពីការ​ធ្វើផែនការ​ផ្ទេរការសិក្សា​ដាច់ដោយឡែក​ពី​គ្នា​​អា​ច​មានអត្ថ​ប្រ​យោ​ជន៍​​ ដោយសារតែ​​វាទុក​ពេល​ឲ្យច្រើន​ដើម្បី​ផ្តោត​​​លើសេចក្តីប្រាថ្នា​ និង​ចំណង់ចំណូលចិត្ត​របស់​សិស្ស។​​ ផែនការ ITP អាចត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី IEP ដែលមាន​ស្រា​ប់​របស់សិស្សនៅក្នុងកិច្ចប្រជុំនោះ។ 

មិនថាវិធីសាស្រ្តនៃការធ្វើផែនការណាមួយត្រូវបានប្រើប្រាស់នោះទេ គោ​ល​បំណងនៃការផ្ទេរការសិក្សា គោលដៅ និងសកម្មភាពគួរតែ​ត្រូវបាន​កំ​ណត់ និងដាក់បញ្ចូលនៅក្នុងកម្មវិធី IEP របស់សិស្ស។ ការវាយតម្លៃ និងលក្ខខណ្ឌតម្រូវតាមនីតិវិធីកម្មវិធី IEP ទាំងអស់ត្រូវតែ​អនុវត្តតាមដោយមណ្ឌលសិក្សាធិការដើម្បីបង្កើតផែនការ ITP។ 

  1. 20 U.S.C. Sec. 1414(d)(1)(A)(i)(VIII); 34 C.F.R. Sec. 300.320(b).[]