Menu Close

(10.7) តើកម្មវិធីផ្ទេរការសិក្សាសម្រាប់សិស្សវ័យក្មេងគួរតែមានអ្វីខ្លះ? 

(10.7) តើកម្មវិធីផ្ទេរការសិក្សាសម្រាប់សិស្សវ័យក្មេងគួរតែមានអ្វីខ្លះ? 

សេចក្ដីថ្លែងការណ៍អំពីគោលដៅ “ក្រោយមធ្យមសិក្សា” និងសេវាកម្មផ្ទេរ​កា​រសិ​ក្សា នៅក្នុងកម្មវិធី IEP របស់សិស្សគួរតែទាក់ទងដោយផ្ទាល់​ទៅ​នឹង​គោ​​​ល​ដៅរបស់សិស្សហួសពីការ អប់រំមធ្យមសិក្សា។ វាក៏ត្រូវតែបង្ហាញពីរបៀបដែលការសិក្សាដែលបានគ្រោងទុក និង​កិច្ច​ការ​សិក្សារបស់សិស្សត្រូវផ្សារភ្ជាប់ទៅនឹងគោលដៅទាំងនេះ។  

  • ជាឧទាហរណ៍ សម្រាប់សិស្សដែលចាប់អារម្មណ៍ក្នុងការស្វែងរកអាជីព​ផ្នែក​វិទ្យាសាស្ត្រកុំព្យូទ័រ សេចក្ដីថ្លែងការណ៍អំពីតម្រូវការសេវាកម្មផ្ទេរការសិក្សា​អាច​រួមបញ្ចូលវគ្គសិក្សាបច្ចេកវិទ្យា។  
  • សេចក្តីថ្លែងការណ៍របស់សិស្សម្នាក់ទៀតអំពីតម្រូវការសេវាកម្មផ្ទេរការសិក្សាអាចរួមបញ្ចូលការបណ្តុះបណ្តាលការប្រើប្រាស់រថយន្តក្រុងសម្រាប់ឯករាជ្យភាពនាពេលអនាគតនៅក្នុងសហគមន៍។  

គោលដៅគឺជ្រើសរើសមុខវិជ្ជាសិក្សាដែលនឹងមានន័យសម្រាប់អនាគតរបស់សិស្ស និងជំរុញសិស្សឱ្យបញ្ចប់ការសិក្សារបស់គាត់។ 

ដូចសេវាកម្មអប់រំពិសេសផ្សេងទៀត សេវាកម្ម និងសកម្មភាព​ផ្ទេរការសិ​ក្សាត្រូវតែផ្តល់ជូនក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត។ សិស្សគួរតែចូលរួមក្នុងកម្មវិធីអប់រំវិទ្យាល័យជាមួយមិត្តរួមថ្នាក់ដែលមានអាយុស្រករគ្នាដែលមិនមានពិការភាពក្នុងកម្រិតអតិបរមាដែលអាចធ្វើទៅបាន។ ឧទាហរណ៍ សិស្សអាចចូលរៀនក្រៅម៉ោង ឬពេញម៉ោងក្នុង​ថ្នាក់អប់រំ​ចំ​ណេះ​ទូទៅនៅវិទ្យាល័យ ដោយមានការគាំទ្រពី “កម្មវិធីបរិយាបន្ន”។ គ្រូអប់រំពិសេស ជំនួយការគ្រូ និងអ្នកផ្តល់សេវាសហការ​ជា​មួ​យគ្រូអប់រំ​ចំណេះ​ទូទៅ ដើម្បីសម្របកម្មវិធីសិក្សា និងផ្តល់​ការបង្រៀន​ជា​លក្ខណៈ​បុគ្គ​លនៅក្នុងបរិបទសមាហរណកម្មទាំងនេះ ដើម្បីអាចឱ្យសិស្ស​បំពេ​ញ​តាមគោលដៅនៃកម្មវិធី IEP។ លើសពីនេះទៀត សិស្សអាចចាប់ផ្តើមចូលរួមក្នុងបទពិសោធការងារ​ស​មា​ហរណកម្មផ្ទាល់ខ្លួន និងមានប្រយោជន៍ ដូចជាការបណ្តុះបណ្តាលនៅ​នឹង​កន្លែងសម្រាប់មួយរយៈពេល មួយ ឬពីរថ្ងៃក្នុងមួយសប្តាហ៍។  ការបណ្តុះបណ្តាលជំនាញអាចធ្វើឡើងទាំងក្នុង និងក្រៅបរិវេណវិទ្យាល័យ។