Menu Close

(10.3) តើផែនការ​ផ្ទេរការសិក្សា​លក្ខណៈបុគ្គល​ (ITP) គឺ​ជាអ្វី​? 

(10.3) តើផែនការ​ផ្ទេរការសិក្សា​លក្ខណៈបុគ្គល​ (ITP) គឺ​ជាអ្វី​? 

ផែនការផ្ទេរការសិក្សាលក្ខណៈបុគ្គល (ITP) គឺជាវាក្យសព្ទដែលមិនត្រូវបាន​ប្រើនៅក្នុងច្បាប់សហព័ន្ធ និងរដ្ឋទេ។ ប៉ុន្តែ ITP បានលេចឡើងសំដៅលើឯកសារជាលាយលក្ខណ៍​អក្សរដែលត្រូវ​បានរៀបរៀងឡើងដើម្បីជួយរៀបចំសម្រាប់សិស្សឆ្លងកាត់ពីជីវិតសិក្សាទៅ​ជីវិតក្រោយបញ្ចប់ការសិក្សាពីសាលា។  ការវាយតម្លៃ ការធ្វើផែនការផ្ទេរការសិក្សា និងការអភិវឌ្ឍផែនការ ITP គឺ​ជាផ្នែក​មួយនៃដំណើរការកម្មវិធី IEP។ ចាប់ផ្តើមនៅពេលដែលសិស្សមានអាយុ 16 ឆ្នាំ ឬមុននេះ កម្មវិធី IEP រប​ស់​គាត់គួរតែរួមបញ្ចូលផែនការ ITP ដែលផ្អែកលើតម្រូវការ ចំណូលចិត្ត និ​ង​ចំណា​ប់ អារម្មណ៍របស់សិស្ស ហើយឆ្លុះបញ្ចាំងពីគោលដៅផ្ទាល់ខ្លួនរបស់​សិស្ស។ គោលបំណង ភាពទាន់ពេលវេលា និងអ្នកដែលទទួលខុសត្រូវក្នុង​ការស​ម្រេ​ច​គោលបំណងគួរតែត្រូវបានសរសេរចូលក្នុងផែនការ ITP។