Menu Close

(10.12) តើនរណាខ្លះ​ចូលរួមនៅក្នុង​កិច្ចប្រជុំធ្វើផែនការ​?

(10.12) តើនរណាខ្លះ​ចូលរួមនៅក្នុង​កិច្ចប្រជុំធ្វើផែនការ​?

ក្រៅពី​អ្នកចូលរួម​កម្មវិធី IEP ដែលតម្រូវជា​ចាំបាច់ និង​ដោយមានការ​យល់ព្រម​របស់​ឪពុកម្តាយ ឬសិស្ស​ដែល​មានអាយុ​ 18 ឆ្នាំផងនោះ មណ្ឌល​សិក្សាធិការ ​ត្រូ​វ​​បានតម្រូវ​ឲ្យ​អញ្ជើញ​អ្នកតំណាង​ម្នាក់របស់​​ទីភ្នាក់ងារ​​ណាមួយដែល​អាច​ផ្តល់​សេវា​ផ្ទេរការសិក្សា​ឲ្យចូលរួម​ក្នុង​​កិច្ច​ប្រជុំ​កម្មវិធី IEP នេះ។​ នេះ​ គួរ​រួមបញ្ចូលនូវ​អ្នកតំណាង​មកពីទីភ្នាក់ងារ​ស្តារនីតិសម្បទាការងារ​ មជ្ឈមណ្ឌលក្នុងតំបន់ ផ្នែក​សុខភាព​ផ្លូវចិត្ត​សហគមន៍ មហាវិទ្យាល័យ​ក្នុងសហគមន៍ និង​ទីភ្នាក់ងារ​ស្តានីតិ​សម្បទា​ឯកជន​ដែលមានពី​មុន​មក​ ទៅតាម​ភាព​សមស្រប​។​ [34 C.F.R. Secs. 300.321(b)(3) & 300.324(c).]  ប្រសិនបើអ្នក​តំណាង​មិនចូលរួមទេ មណ្ឌល​សិក្សា​ធិការ​គប្បីត្រូវ​ចាត់​វិធានការ​ដើម្បីទទួលបាន​ការចូលរួមរ​បស់ទីភ្នាក់ងារ​នៅ​ក្នុង​ការធ្វើ​ផែនការ​​សេវា​ផ្ទេរការសិក្សា​ណាមួយ​។