Menu Close

(10.14) តើសិស្សអាចបន្តទទួលបានសេវាកម្មផ្ទេរ​ការសិក្សាបន្ទាប់ពី​ទទួល​បានវិញ្ញាបនបត្របញ្ចប់ការសិក្សាដែរឬទេ? 

(10.14) តើសិស្សអាចបន្តទទួលបានសេវាកម្មផ្ទេរ​ការសិក្សាបន្ទាប់ពី​ទទួល​បានវិញ្ញាបនបត្របញ្ចប់ការសិក្សាដែរឬទេ? 

បាទ/ចាស។​ ប្រសិនបើសិស្សផ្នែកអប់រំពិសេសមិនបំពេញបានតាមលក្ខខណ្ឌតម្រូវប​ញ្ច​ប់ការសិក្សា (រួមទាំងគោលបំណងនៃសេចក្តីថ្លែងការណ៍​អំពីសេវាកម្ម​ផ្ទេ​រ​ការសិក្សា) ទេ នោះមណ្ឌលសិក្សាធិការត្រូវបន្តផ្តល់​សេវាកម្មផ្ទេរ​ការ​សិក្សា ដ​ល់សិស្សរហូតដល់គាត់មានអាយុ 22 ឆ្នាំ។1 សូមមើល ជំពូក 11 ព័ត៌មានស្ដី​ពីការបញ្ចប់ការសិក្សា​/ការធ្វើតេស្ត​។  អ្នក​គួរតែ​​ធានា​ថា​កម្មវិធី​ IEP របស់កូនអ្នក​ រួមមញ្ចូល​នូវ​ផែនការ​ផ្ទេរការសិក្សា​ ដោយចាប់ផ្តើមនៅអាយុ 16 ឆ្នាំ ឬ​ក្មេង​ជាងនេះ​ ដោយផ្តោតលើ​សេវាកម្ម​ផ្ទេរការសិក្សា​។​2 អ្នកក៏គួរតែ​ពិភាក្សា​ផងដែរ​ជាមួយ​ក្រុមការងារ​កម្មវិធី​ IEP ថាតើ​គោលដៅ​កម្មវិធី​ IEP របស់កូនអ្នក ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ផ្ទេរការសិក្សា​នេះ នឹង​ត្រូវបញ្ចប់យ៉ាង​ដូចម្តេច​ មុនពេល​សេវាកម្ម​ទាំងអស់មកពី​មណ្ឌ​​​​លសិក្សា​ធិការ​ ត្រូវបាន​បញ្ចប់​។

  1. 20 U.S.C. Sec. 1412(1); 34 C.F.R. Secs. 300.101(a) & 300.102(3); Cal. Ed. Code Sec. 56026(c)(4)[]
  2. 20 U.S.C. Sec. 1414(d)(1)(A)(i)(VIII); 34 C.F.R. Secs. 300.320(b) & 300.321(b)(3); Cal. Ed. Code Sec. 56345(a)(8).[]