Menu Close

(10.15) តើការអប់រំវិជ្ជាជីវៈជាអ្វី? 

(10.15) តើការអប់រំវិជ្ជាជីវៈជាអ្វី? 

ការបណ្តុះ​បណ្តាលវិជ្ជាជីវៈ មានន័យថា “កម្មវិធី​អប់រំ​មានការរៀបចំត្រឹម ត្រូវ ​ដែល​ពាក់ព័ន្ធដោយផ្ទាល់​ជា​មួយ​​នឹង​ការ​ត្រៀម​រៀបចំ​បុ​គ្គ​លនានា​​​សម្រាប់​ការងារ​ដែលទទួលបាន​ប្រាក់កម្រៃ​ ឬមិនទទួល​បាន​ប្រា​ក់​កម្រៃ​ ឬ​សម្រាប់​​ការត្រៀមរៀប​ចំ​បន្ថែម​​សម្រាប់​អាជីព​ណាមួយ​ដែល​មិន​តម្រូវ​ឲ្យ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ ឬ​សញ្ញាបត្រ​កម្រិត​ខ្ពស់អ្វីឡើយ​។​​”1 ច្បាប់នៃបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ាផ្តល់នូវការពណ៌នាលម្អិតបន្ថែមទៀតដោ​យបញ្ជាក់ថា៖ 

ការ​អប់រំ​វិជ្ជាជីវៈ​ដែលបង្កើត​ឡើង​ជាពិសេស និង​ការអភិវឌ្ឍ​អាជីព​សម្រាប់​បុគ្គល​ដែល​មានពិការភាព​ អា​ច​រួម​មាន​៖​ 

  1. ការផ្តល់កម្មវិធីត្រៀមមុនប្រកបវិជ្ជាជីវៈនិងវាយតម្លៃជំនាញដែលទាក់ទងនឹងការងារ ចំណាប់អារម្មណ៍ សមត្ថភាព និងទេពកោសល្យ 
  2. ការសម្របសម្រួល និង​ការកែសម្រួល​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​ធម្មតា​ 
  3. ការផ្តល់ជំនួយ​ដល់បុគ្គល​នៅក្នុង​ការអភិវឌ្ឈ​ឥរិយាបទ​ ទំនុកចិត្ត​លើខ្លួន​ឯង និងសមត្ថភាព​វិជ្ជាជីវៈក្នុងការ​កំណត់​ទីតាំង ធានា​សុវត្ថិភាព និង​រក្សា​​ការងារនៅក្នុង​សហគមន៍​ ឬ​បរិយាកាស​ដែល​មានការការពារ​ និង​ដើម្បីជំរុ​ញ​បុគ្គល​ទាំងនោះ​ឲ្យក្លាយជា​សមាជិក​ចូលរួម​របស់សហគមន៍​ 
  4. ការបង្កើតកម្មវិធីបណ្តុះបណ្តាលការងារនៅក្នុងសាលា និងសហគមន៍ 
  5. ការជួយស្វែងរកការងារ 
  6. ការណែនាំគ្រូបណ្តុះបណ្តាលការងារ និងនិយោជកអំពីតម្រូវការពិសេស​រប​ស់បុគ្គល 
  7. ការរក្សា​ទំនាក់ទំនង​ដែលបានកំណត់ពេល​​ជា​ទៀងទាត់​ជាមួយ​​កន្លែង​ធ្វើ​ការ​ និង​គ្រូបណ្តុះ​បណ្តាល​នៅតាម​ទី​កន្លែង​ការងារ​​ទាំងអស់ 
  8. ការសម្របសម្រួលសេវាកម្មជាមួយក្រសួងស្តារនីតិសម្បទា និងភ្នាក់ងារ​ផ្សេ​ងទៀត ដូចដែលបានកំណត់ក្នុងកម្មវិធីអប់រំលក្ខណៈបុគ្គល។2

ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានដាក់បញ្ចូលទាំងនិយមន័យនៃសេវាកម្មផ្ទេរការសិក្សា និងការអប់រំពិសេស។3 ដោយសារតែ​ការអប់រំ​ និង​ការបណ្តុះ​បណ្តាលវិជ្ជាជីវៈអាច​នឹង​ក្លាយជាផ្នែក​មួយ​ដ៏សំខាន់​​នៃ​សេវាកម្មផ្ទេរការសិក្សា​របស់សិស្ស​ ដូច្នេះពួកវា​គួរតែ​ជា​ផ្នែក​ដ៏​សំខាន់មួយ​ផងដែរ​នៃ​ដំណើរការធ្វើផែនការ​ ITP។ 

  1. 34 C.F.R. Sec. 300.39(b)(5).[]
  2. 5 C.C.R. Sec. 3051.14.[]
  3. 34 C.F.R. Secs. 300.39 & 300.43.[]