Menu Close

(10.22) អ្វីទៅ​ជា​ការងារ​ដែលទទួល​បាន​ការគាំទ្រ? 

(10.22) អ្វីទៅ​ជា​ការងារ​ដែលទទួល​បាន​ការគាំទ្រ? 

“ការងារដែលទទួលបានកិច្ចគាំពារ” គឺ​ជា​ជម្រើនៃ​ការដាក់បញ្ចូល​ទៅក្នុងវិជ្ជាជីវៈ​ ដែលបានប្រើប្រាស់​ជាចម្បង​សម្រាប់​​បុគ្គល​ដែលមាន​ពិការភាព​ផ្នែកលូតលាស់​។ ក្រោមច្បាប់រដ្ឋ (ហៅថា​ “Lanterman Act”) នេះ​មានន័យថា​ជា​ការងារ​ដែល​ទទួលបានប្រាក់កម្រៃ​ នៅក្នុង​មជ្ឈដ្ឋាន​រួម​បញ្ចូល​គ្នា​​មួយ​នៅក្នុងសហគមន៍​ ដែល​មនុស្ស​មាន ឬ​គ្មានពិការភាព​ មានទំនាក់ទំនង​គ្នា​នៅក្នុងមជ្ឈដ្ឋាន​នោះ​។ និយោជិត​អាច​ត្រូវបាន​ជួលដោយនិយោជក​នៅក្នុងសហគមន៍ ​​ដោយ​ផ្ទា​ល់ ឬ​តាមរយៈ​កិច្ចសន្យា (មជ្ឈ​មណ្ឌល​ក្នុង​តំបន់​ ឬ​ក្រសួងស្តារនីតិ​សម្បទា​) ជាមួយនឹង​ទីភ្នាក់ងារ​ការងារ​ដែលទទួលបានការគាំទ្រ។ ជាធម្មតា សេវាគាំទ្របន្តត្រូវបានផ្តល់ជូននិយោជិត ដើម្បីធានាថា​ពួក​គេ​អាចរក្សាការងារបាន។1

  1. Cal. Welf. & Inst. Code Secs. 4851(n)-(p).[]