សម្រាប់សិស្សដែលមានកម្មវិធី IEP កាតព្វកិច្ចរបស់មណ្ឌលសិក្សាធិការគឺផ្តល់ការគាំទ្រ ការសម្របសម្រួល និងការកែប្រែដែលចាំបាច់ដើម្បីឱ្យសិស្សអាចចូលរួមក្នុងកម្មវិធីនេះ។ មណ្ឌលសិក្សាធិការក៏មានកាតព្វកិច្ចក្នុងការកែប្រែសមហេតុផល ដើម្បីបំពេញតម្រូវការទាក់ទងនឹងពិការភាពរបស់សិស្សដែលមានពិការភាពដែលស្ថិតក្នុងផែនការផ្នែក 504 ផងដែរ។1 ការសម្របសម្រួល និងការកែប្រែជាច្រើនគឺផ្អែកលើសុភវិនិច្ឆ័យ និងពាក់ព័ន្ធនឹងការប្រើប្រាស់ការអនុវត្តដោយសុវត្ថិភាព ឬការអនុវត្តការបង្រៀនដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សទាំងអស់។
ការគាំទ្រថ្នាក់រៀនដែលប្រើជាទូទៅមានដូចជា៖
- រយៈពេលតម្រង់ទិសដែលមានរចនាសម្ព័ន្ធ (ដែលអាចពាក់ព័ន្ធនឹង មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត)
- ការបង្រៀនដោយមិត្តរួមថ្នាក់
- គ្រូធនធានវិជ្ជាជីវៈ
- ការបង្រៀនជាក្រុមតូច
- អ្នកអាន ឬអ្នកបកប្រែផ្ទាល់មាត់
- យុទ្ធសាស្ត្របង្រៀនជាក់លាក់
- សម្ភារៈបង្រៀនពិសេស
- ការវិភាគកិច្ចការ (ការបំបែកជំនាញដែលត្រូវរៀនជាផ្នែកតូចៗ)
- សម្ភារៈឯកសារជាអក្សរពុម្ពធំ
- សញ្ញាសំឡេង ឬភ្លើងនៅលើបរិក្ខារ
- ការកែសម្រួលឧបករណ៍ ឬគ្រឿងបរិក្ខារនានា (ដូចជាផ្លូវឡើង តុដែលអាចចូលប្រើបាន សៀវភៅណែនាំអំពីអក្សរស្ទាប ឧបករណ៍និយាយ វគ្គសិក្សាភាសាសញ្ញា និងឧបករណ៍ចាប់សញ្ញា)
- ការផ្តល់ប្រឹក្សា
- ការកែប្រែកម្មវិធីសិក្សា និង
- ការសម្របតាមបច្ចេកទេសបង្រៀនទៅនឹងរបៀបសិក្សារបស់សិស្ស។
- 29 U.S.C. Sec. 794; 34 C.F.R. Sec. 104.12.[↩]
