Menu Close

(10.25) តើក្រសួងស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ាមានទំនួល​ខុសត្រូវណា​មួ​យក្នុងការជួយកូនរបស់ខ្ញុំឱ្យផ្ទេរការសិក្សាពីការអប់រំពិសេសទៅជីវិតមនុស្សពេញវ័យក្រោយចេញពីសាលាដែរឬទេ? 

(10.25) តើក្រសួងស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ាមានទំនួល​ខុសត្រូវណា​មួ​យក្នុងការជួយកូនរបស់ខ្ញុំឱ្យផ្ទេរការសិក្សាពីការអប់រំពិសេសទៅជីវិតមនុស្សពេញវ័យក្រោយចេញពីសាលាដែរឬទេ? 

បាទ/ចាស។​ ទីភ្នាក់ងារស្តារនីតិសម្បទាវិជ្ជាជីវៈរបស់រដ្ឋនីមួយៗត្រូវតែបង្កើតផែនការរដ្ឋដែលមានគោលនយោបាយ និងនីតិវិធីសម្រាប់ការសម្របសម្រួល​រវាង​ទីភ្នាក់ងារ និងមន្ត្រីអប់រំដែល ទទួលខុសត្រូវលើការអប់រំពិសេស។ ក្រសួង​ស្តារនីតិសម្បទា​ររដ្ឋ​កាលីហ្វ័រញ៉ា​ត្រូវតែ​ផ្តល់ជំនួយ​បច្ចេកទេស​ទៅ​ដ​​ល់​មណ្ឌលសិក្សាធិការ នៅក្នុងការ​ធ្វើ​ផែនការ​​និង​សេវាកម្ម​ផ្ទេរការសិក្សា​នានា នៅក្នុង​ផ្នែក​មួយចំនួនដូចជា​​ការស្តារ​នីតិសម្បទា​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​កម្ម​វិធី IEP។​1

ផែនការរដ្ឋត្រូវតែរួមបញ្ចូលនីតិវិធីសម្រាប់កំណត់អត្តសញ្ញាណសិស្សដែលត្រូវការសេវាកម្មផ្ទេរការសិក្សា និងផ្តល់ការចុះផ្សព្វផ្សាយដល់សិស្ស​ទាំងនេះ​ឱ្យ​បានឆាប់តាមដែលអាច ធ្វើទៅបានក្នុងអំឡុងពេលដំណើរការ​ធ្វើផែ​ន​ការផ្ទេរការសិក្សា។ នីតិវិធីចុះផ្សព្វផ្សាយត្រូវតែពណ៌នាអំពីគោលបំណងនៃកម្មវិធីស្តារនីតិសម្បទាវិជ្ជាជីវៈ លក្ខខណ្ឌតម្រូវនៃការមានសិទ្ធិទទួលបាន នីតិវិធីនៃ​ការដាក់​ពាក្យ និងវិសាលភាពនៃសេវាកម្មដែលអាចត្រូវបានផ្តល់​ជូនដល់បុគ្គល​ដែ​លមានសិទ្ធិ។ រដ្ឋត្រូវតែផ្តល់ផែនការលក្ខណៈបុគ្គលសម្រាប់ការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលធ្វើផែនការផ្ទេរការសិក្សា ប៉ុន្តែមិ​នត្រូវ​យឺ​តជាងពេលដែលកូនរបស់អ្នកចេញពីសាលាឡើយ។2

  1. 29 U.S.C. Sec. 721(a)(11)(D).[]
  2. 34 C.F.R. Secs. 361.22(a)-(b).[]