ដោយសារការបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រចំណេះទូទៅគឺជាការផ្លាស់ប្តូរកន្លែងរៀនដែលនឹងបញ្ចប់សិទ្ធិទទួលបានការអប់រំពិសេសរបស់កូនអ្នក នោះមណ្ឌលសិក្សាធិការត្រូវតែផ្ញើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនអំពីបំណងរបស់ពួកគេក្នុងការបញ្ចប់ការសិក្សាកូនរបស់អ្នកទៅអ្នក។ ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ ហើយជឿជាក់ថាមណ្ឌលសិក្សាធិការកំពុងបញ្ចប់ការសិក្សាកូនរបស់អ្នកមុនពេលកំណត់ នោះការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន គួរតែផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នក ដើម្បីធ្វើការតវ៉ាការសម្រេចចិត្តនេះ តាមរយៈសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ ការផ្លាស់ប្តូរកន្លែងរៀនដែលបានស្នើឡើង គឺជាបញ្ហាមួយដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនិងសិស្សអាចដាក់ពាក្យស្នើសុំនីតិវិធីសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ដើម្បីធ្វើការដោះស្រាយ។1 សូមមើលសំណួរ និងចម្លើយ ទី 22 ខាងលើ។
ប្រសិនបើអ្នកដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដើម្បីជំទាស់នឹងការបញ្ចប់ការសិក្សា“ ការរក្សាស្ថានភាពដដែល” ត្រូវបានអនុវត្ត ហើយសាលារៀនត្រូវតម្រូវឲ្យរក្សាកន្លែងរៀនរបស់កូនអ្នកនិងអនុវត្តកម្មវិធី IEP ក្នុងនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។2 សូមមើល ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
