Menu Close

(11.11) តើតេស្ត Alternate ELPAC គឺជាអ្វី? 

(11.11) តើតេស្ត Alternate ELPAC គឺជាអ្វី? 

តេស្ត Alternate ELPAC ត្រូវបានបង្កើតឡើងសម្រាប់សិស្ស​ដែល​មាន​ពិ​ការ​ភាពផ្នែកយល់ដឹងធ្ងន់ធ្ងរបំផុត។1 សិស្សដែលមានពិការភាពផ្នែកយល់ដឹងធ្ងន់ធ្ងរនឹងប្រឡងតេស្ត Alternate ELPAC ប្រសិនបើក្រុមការងារកម្មវិធី IEP របស់គាត់កំណត់ថា​សិស្ស​មិន​អាចប្រឡង ELPAC បានទេ បើទោះបីជាមានការសម្រប​សម្រួល​ក៏ដោ​យ​។2 នេះគឺជាការកំណត់លក្ខណៈបុគ្គលដែលធ្វើឡើងដោយក្រុមការងារកម្មវិធី IEP ហើយមិនអាចផ្អែកលើលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន​របស់​កូន​អ្ន​ក​តែប៉ុណ្ណោះទេ។3 អ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា សម្រាប់ព័ត៌មានបន្ថែមអំពី Alternate ELPAC ដែលមាននៅ៖ https://www.cde.ca.gov/ta/tg/ep/alternateelpac.asp 

  1. 5 C.C.R. Sec. 11518(c).[]
  2. 5 C.C.R. Sec. 11518.30.[]
  3. Cal. Ed. Code Sec. 56345.[]