Menu Close

(11.18) តើអ្វីទៅជាមធ្យោបាយជំនួសដើម្បីទទួលបានសញ្ញាបត្រ​សម្រាប់​សិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់រង្វាយតម្លៃជំនួសនៃរដ្ឋកាលីហ្វ័រញ៉ា? 

(11.18) តើអ្វីទៅជាមធ្យោបាយជំនួសដើម្បីទទួលបានសញ្ញាបត្រ​សម្រាប់​សិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់រង្វាយតម្លៃជំនួសនៃរដ្ឋកាលីហ្វ័រញ៉ា? 

ច្បាប់តម្រូវឱ្យមណ្ឌលសិក្សាធិការ សាលាឆាទ័រ និងការិយាល័យអប់​រំ​ខោ​នធីធ្វើការលើកលែងសិស្សដែលមានពិការភាពពីការសិក្សាមុខវិជ្ជាក្នុងមូលដ្ឋានទាំងអស់ និងលក្ខខណ្ឌតម្រូវផ្សេងទៀតដែលបន្ថែមលើ​លក្ខ​ខណ្ឌ​តម្រូ​វនៃមុខវិជ្ជាទូទាំងរដ្ឋ។1 សិស្សដែលមានពិការភាពដែលបានចូល​រៀនថ្នាក់ទីប្រាំ​បួន​ក្នុ​ងឆ្នាំសិក្សា 2022-23 ឬក្រោយនេះ ហើយមានសិទ្ធិទទួលយករង្វាយតម្លៃ​ជំនួសរបស់រដ្ឋកាលីហ្វ័រញ៉ាអាចបញ្ចប់ការសិក្សានៅវិទ្យាល័យក្រោមលក្ខខណ្ឌតម្រូវអប្បបរមានៃការបញ្ចប់ការសិក្សារបស់រដ្ឋបាន។2 លក្ខខណ្ឌតម្រូវអប្បបរមានៃការបញ្ចប់ការសិក្សារបស់រដ្ឋត្រូវបានរៀបរាប់នៅក្នុងសំណួរ 11.16។    

មណ្ឌលសិក្សាធិការ សាលាឆាទ័រ ឬការិយាល័យអប់រំខោនធីត្រូវតែធានា​ថាសិស្សដែលមានសិទ្ធិទទួលបានមធ្យោបាយបញ្ចប់ការសិក្សានេះមានសិទ្ធិចូលរួមក្នុងពិធីបញ្ចប់ការសិក្សា ឬសកម្មភាពសាលាណាមួយដែលទាក់​ទង​នឹងការបញ្ចប់ការសិក្សាជាមួយមិត្តរួមថ្នាក់របស់ពួកគេ។  ដោយសំខាន់បំផុត ការចូលរួមក្នុងមធ្យោបាយបញ្ចប់ការសិក្សា​នេះមិន​ប​ញ្ចប់លក្ខខណ្ឌតម្រូវដែលសាលាផ្តល់ FAPE ដល់សិស្សរហូតដល់​អាយុម្ភៃ​ពីរ​ឆ្នាំទេ លុះត្រាតែក្រុមការងារកម្មវិធី IEP យល់ព្រមថា សិស្សបាន​បញ្ចប់​បទពិសោធវិទ្យាល័យរបស់គាត់។3

  1. Cal. Ed. Code Sec. 51225.31[]
  2. Cal. Ed. Code sec. 51225.3[]
  3. Cal. Ed. Code Secs.51225.31(a)(2); (c)[]