មជ្ឈមណ្ឌលសិក្សាធិការ អាចផ្តល់ជូនការធ្វើតេស្ត CAASPP ជា “ភាសាទីមួយ” បាន ដរាបណាវាត្រូវគ្នាទៅនឹងស្តង់ដាខ្លឹមសារមុខវិជ្ជាភាសាអង់គ្លេស (ប៉ុន្តែនេះមិនមែនជាលក្ខខណ្ឌកំណត់នោះទេ)។1
ការធ្វើតេស្តបញ្ចប់ការសិក្សាជាភាសាអេស្ប៉ាញ ហៅថា រង្វាយតម្លៃជាភាសាអេស្ប៉ាញរបស់រដ្ឋកាលីហ្វ័រញ៉ា (California Spanish Assessment, CSA) គឺជាការវាយតម្លៃជាភាសាទីមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយមានផ្តល់ជូនដល់មណ្ឌលសិក្សាធិការសម្រាប់គោលបំណងនៃប្រព័ន្ធ CAASPP ប្រសិនបើពួកគេជ្រើសរើសផ្តល់ការធ្វើតេស្តរង្វាយតម្លៃភាសាទីមួយជាផ្នែកមួយនៃប្រព័ន្ធ CAASPP។2 នៅមណ្ឌលសិក្សាធិការដែលផ្តល់តេស្ត CSA សិស្សដែលមានសិទ្ធិ គឺជាសិស្សថ្នាក់ទី 2 ដល់ថ្នាក់ទី 11 ដែលភាសាទីមួយរបស់គេគឺជាភាសាអេស្ប៉ាញ ហើយជាអ្នកដែលកំពុងទទួលការបង្រៀនជាភាសាអេស្ប៉ាញ ឬអ្នកដែលបានចុះឈ្មោះចូលរៀនកម្មវិធីបញ្ជ្រាបពីរភាសាដែលមានរួមបញ្ចូលនូវភាសាអេស្ប៉ាញ ឬអ្នកដែលទើបតែចូលរៀនភាសាអង់គ្លេស (English Learners, ELs) ដែលភាសាទីមួយរបស់គេគឺជាអេស្ប៉ាញ។3 អ្នកដែលទើបតែចូលរៀនភាសាអង់គ្លេស EL គឺជាមនុស្សម្នាក់ដែលត្រូវបានគេចាត់ទុកថាជាសិស្ស EL និងជាអ្នកដែលទើបតែចូលរៀនសាលាសាធារណៈបានរយៈពេល 12 ខែដំបូងនៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី 15 ខែមេសានៃឆ្នាំសិក្សាចាស់ ឬឆ្នាំសិក្សាក្រោយ។4
ច្បាប់រដ្ឋកាលីហ្វ័រញ៉ាក៏មានចែងផងដែរសម្រាប់ការប្រើប្រាស់ឧបករណ៍រង្វាយតម្លៃជាសកលដែលមានបំពាក់ក្នុងប្រព័ន្ធ និងមិនមានបំពាក់ក្នុងប្រព័ន្ធ ការគាំទ្រដែលបានកំណត់ និងការសម្របសម្រួលសម្រាប់សិស្សប្រើប្រាស់ក្នុងពេលធ្វើតេស្ត SAS។ សូមមើលធនធាននេះពីក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ាសម្រាប់ព័ត៌មានបន្ថែម៖ https://www.cde.ca.gov/ta/tg/ca/accesssupport.asp និងសំណួរ និងចម្លើយទី 3 ខាងលើសម្រាប់ការពិភាក្សាកាន់តែស៊ីជម្រៅថាឧបករណ៍រង្វាយតម្លៃជាសកលដែលមានបំពាក់ក្នុងប្រព័ន្ធ និងមិនមានបំពាក់ក្នុងប្រព័ន្ធ ការគាំទ្រដែលបានកំណត់ និងការសម្របសម្រួលជាអ្វី តើអ្នកណាខ្លះមានសិទ្ធិទទួលបានពួកវា ហើយតើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់ការប្រើប្រាស់វា។
