ទេ។ ទោះបីកូនរបស់អ្នកមានកម្មវិធី IEP ឬផែនការផ្នែកទី 504 ដែលរួមបញ្ចូលនូវការសម្របសម្រួលលើការធ្វើតេស្តក៏ដោយ ប៉ុន្តែគាត់នៅតែត្រូវដាក់ពាក្យស្នើសុំទៅកាន់ក្រុមប្រឹក្សាភិបាលមហាវិទ្យាល័យដែលគ្រប់គ្រងការតេស្ត SAT ដើម្បីទទួលបានការអនុម័តសម្រាប់ការសម្របសម្រួលនោះជាដដែល។ អ្នកត្រូវតែដាក់ឯកសារស្តីពីពិការភាពរបស់កូនអ្នក និងអំពីកម្រិតនៃពិការភាពដែលកំណត់សមត្ថភាពរបស់គាត់ក្នុងការបំពេញមុខងារក្នុងស្ថានភាពនៃការធ្វើតេស្តនោះ។ អ្នកគួរតែដាក់ឯកសារនេះឲ្យបានទាន់ពេលវេលាដើម្បីទទួលបានសេចក្តីសម្រេច (និងប្តឹងឧទ្ធរណ៍ ប្រសិនបើចាំបាច់) នៅមុនកាលបរិច្ឆេទធ្វើតេស្ត។
សម្រាប់ព័ត៌មានជាក់លាក់ស្តីដំណើរការធ្វើតេស្ត SAT និងលក្ខខណ្ឌតម្រូវរបស់វា សូមចូលទៅកាន់គេហទំព័រ៖ https://www.collegeboard.org/students-with-disabilities គោលការណ៍ណែនាំស្តីពីសិទ្ធិទទួលបានការសម្របសម្រួល និងនីតិវិធីដាក់ពាក្យសុំធ្វើ់តេស្តចូលរៀននៅមហាវិទ្យាល័យសហរដ្ឋអាមេរិក (American College Test, ACT) គឺស្រដៀងគ្នាទៅនឹងតេស្តរបស់ក្រុមប្រឹក្សាភិបាលមហាវិទ្យាល័យដែរ។ សម្រាប់ព័ត៌មានជាក់លាក់ស្តីពីការធ្វើតេស្ត ACT និងលក្ខខណ្ឌតម្រូវរបស់វា សូមចូលទៅកាន់៖http://www.act.org/content/act/en/products-and-services/the-act/accommodations.html
