Menu Close

(11.19) តើមានជម្រើសផ្សេងទៀត​សម្រាប់សិស្សដើម្បី​បញ្ចប់វគ្គសិក្សា​ដែ​ល​បានកំណត់​ដែលតម្រូវ​ចាំបាច់សម្រាប់​ទទួលបានសញ្ញាបត្រដែរឬទេ? 

(11.19) តើមានជម្រើសផ្សេងទៀត​សម្រាប់សិស្សដើម្បី​បញ្ចប់វគ្គសិក្សា​ដែ​ល​បានកំណត់​ដែលតម្រូវ​ចាំបាច់សម្រាប់​ទទួលបានសញ្ញាបត្រដែរឬទេ? 

ច្បាប់នេះអនុញ្ញាតឲ្យមានវិធីផ្សេងទៀតសម្រាប់សិស្សដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់។ ច្បាប់រដ្ឋ តម្រូវឲ្យ​គណៈ​កម្មការនៃ​មណ្ឌលសិក្សាធិការ​នីមួយៗ​អនុម័ត​នូវ​មធ្យោបាយ​ផ្សេង​ទៀត​សម្រាប់​សិស្ស​ដើម្បី​បញ្ចប់វគ្គសិក្សាដែលបានកំណត់។ គោលនយោបាយ ឬផែនការត្រូវតែបាន​បង្កើតឡើង​ដោយ​មា​ន​ការចូលរួមយ៉ាងសកម្មពីមាតាបិតា/អាណាព្យាបាល/អ្នក​មា​ន​សិទ្ធិអប់រំផ្សេងទៀត រដ្ឋបាល គ្រូបង្រៀន និងកូនសិស្ស។​1 មធ្យោបាយជំនួសទាំងនេះ អាចរួមមាន៖ 

  1. ការបង្ហាញជាក់ស្តែងនូវជំនាញ និងសមត្ថភាព 
  2. បទពិសោធការងារដែលត្រូវបានគ្រប់គ្រង​ ឬបទពិសោធ​នៅខាង​ក្រៅ​សាលា​ផ្សេងទៀត​ 
  3. ថ្នាក់អប់រំបច្ចេកទេសអាជីពដែលផ្តល់ជូន​នៅក្នុង​វិទ្យាល័យ 
  4. វគ្គសិក្សាដែលផ្តល់ជូនដោយមជ្ឈមណ្ឌល ឬកម្មវិធីការងារក្នុងតំបន់ 
  5. ការសិក្សាអន្តរវិស័យ 
  6. ការសិក្សាឯករាជ្យ​ និង 
  7. ​ក្រេឌីតដែលទទួលបាននៅស្ថាប័នអប់រំក្រោយវិទ្យាល័យ។​ 

មធ្យោបាយជំនួស និងគំរូសិក្សា​​ផ្សេងដែលចាំបាច់សម្រាប់កូនសិស្សថ្នាក់ទី 7 ដល់ថ្នាក់ទី 12 ដើម្បី​បញ្ចប់វគ្គ​សិក្សា​​ដែលបាន​កំណត់ដោយ​មណ្ឌល​សិ​ក្សា​ធិការត្រូវតែសរសេរទៅក្នុងកម្មវិធី IEP របស់សិស្ស។2

  1. Cal. Ed. Code Sec. 51225.3(b).[]
  2. Cal. Ed. Code Sec. 56345(b)(1).[]