Menu Close

(11.25) បើកូនរបស់ខ្ញុំទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការ​បញ្ច​ប់កម្មវិធីសិក្សា តើគាត់​អាច​ចូលរួម​ក្នុងពិធីបញ្ចប់ការសិក្សា និងសកម្ម​ភាពដែលពាក់ព័ន្ធបានដែរឬទេ? 

(11.25) បើកូនរបស់ខ្ញុំទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការ​បញ្ច​ប់កម្មវិធីសិក្សា តើគាត់​អាច​ចូលរួម​ក្នុងពិធីបញ្ចប់ការសិក្សា និងសកម្ម​ភាពដែលពាក់ព័ន្ធបានដែរឬទេ? 

យោងទៅតាមច្បាប់របស់រដ្ឋ សិស្សដែលទទួលបានវិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា ឬការបញ្ចប់កម្មវិធីសិក្សា​មាន​សិទ្ធិចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ​ និងសកម្មភាព​សាលាណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សញ្ញាបត្រ​។1 មណ្ឌលសិក្សាធិការ អាចប្រគល់​វិញ្ញាបនបត្របញ្ចប់ការសិក្សា ឬបញ្ចប់​កម្មវិ​ធីសិក្សាបាន ប៉ុន្តែនេះ​មិនមែន​ជា​​លក្ខខណ្ឌកំណត់នោះទេ​​។​2 ប៉ុន្តែ ប្រសិនបើការ​ចូលរួមក្នុង​សកម្មភាព​ដែលពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​ការ​សិក្សា​ត្រូវបានបញ្ជាក់​នៅក្នុង​កម្មវិធី IEP របស់កូនអ្នក (ជាផ្នែកមួយ​នៃការចូលរួមរបស់គាត់ក្នុងសកម្មភាពចម្រុះនៅសាលារៀន) នោះ​​មណ្ឌល​សិក្សាធិការត្រូវអនុវត្តកម្មវិធី IEP និង​អនុញ្ញាត​ឲ្យគាត់​ចូលរួម​ក្នុង​សកម្ម​ភាព​បញ្ចប់​ការ​សិក្សាបាន បើ​ទោះបីជាគាត់ទទួលបាន ឬមិនទទួល​បាន​វិញ្ញាបនបត្របញ្ចប់ការសិក្សា/បញ្ចប់ក​ម្ម​វិធី​សិក្សា​ក៏​ដោយ។ អ្នកគួរតែដោះស្រាយបញ្ហា​ការចូលរួម​ក្នុងកម្មវិធី IEP ដោយចាប់ផ្តើម​ពី​ការពិភាក្សា​របស់អ្នក​លើបញ្ហា​ផ្ទេរការសិក្សានេះ ​​នៅពេល​កុមារ​មាន​អាយុ 16 ឆ្នាំ ឬក្មេងជាងនេះ​។ នេះ​នឹង​ធានា​បាននូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បីចាត់​វិធាន​ការ​ចាំបាច់​ណាមួយ​ដើម្បីដោះស្រាយ​បញ្ហា​មិនឯកភាព​គ្នា នៅ​មុនពេល​ពិធី​ប្រគល់​សញ្ញាបត្រ​។ 

  1. Cal. Ed. Code Sec. 56391.[]
  2. Cal. Ed. Code Sec. 56390.[]