នៅអាយុ 18 ឆ្នាំ សិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកអប់រំនឹងផ្ទេរពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតទៅសិស្សវិញ លើកលែងតែសិស្សត្រូវបានកំណត់ថាអសមត្ថភាពនៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា។ មណ្ឌលសិក្សាធិការត្រូវជូនដំណឹងដល់អ្នក និងកូនរបស់អ្នកអំពីការផ្ទេរសិទ្ធិ ហើយត្រូវផ្តល់សេចក្តីជូនដំណឹងអំពីការការពារសុវត្ថិភាពតាមនីតិវិធី មិនឲ្យលើសពីមួយឆ្នាំ មុនពេលកូនរបស់អ្នកមានអាយុ 18 ឆ្នាំ។1 ប្រសិនបើសិស្សនេះត្រូវបានតុលាការប្រកាសថាគ្មានសមត្ថភាព ហើយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតត្រូវបានតែងតាំងជាអ្នកមើលថែទាំ នោះមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចបន្តធ្វើការសម្រេចចិត្តជំនួសសិស្សនេះ។ ប៉ុន្តែ ប្រសិនបើសិស្សមិនត្រូវបានកំណត់ថាអសមត្ថភាពដោយតុលាការណាមួយនោះទេ នោះគាត់មានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការធ្វើសម្រេចចិត្តផ្នែកអប់រំ។ សិស្សមានជម្រើសក្នុងការធ្វើការសម្រេចចិត្តទាំងនេះដោយខ្លួនឯងផ្ទាល់ ឬរួមគ្នាជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តលើកម្មវិធី IEP។ គាត់ក៏អាចប្រគល់សិទ្ធិអំណាចធ្វើការសម្រេចចិត្តផ្នែកអប់រំដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ប្រសិនបើគាត់ជ្រើសរើសធ្វើដូច្នេះ។ មើលសំណុំបែបបទស្តីពីការប្រគល់សិទ្ធិអំណាចក្នុងការសម្រេចចិត្តផ្នែកអប់រំ ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ P។
ទោះបីតុលាការមិនទាន់កំណត់ថាសិស្សមិនមានសមត្ថភាពក៏ដោយ ប៉ុន្តែមណ្ឌលសិក្សាធិការអាចប្រកាន់ជំហថាសិស្សមិនមានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការសម្រេចចិត្តដោយខ្លួនឯងនោះទេ — រួមទាំងការសម្រេចចិត្តផ្តល់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកអប់រំដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត— ដូច្នេះហើយ សិស្សចាំបាច់ត្រូវមាន “អ្នកមើលថែទាំ” ដែលទទួលបានការតែងតាំងដោយតុលាការដើម្បីធ្វើការសម្រេចចិត្តសម្រាប់គាត់។ ប៉ុន្តែការសម្រេចចិត្តថាតើមនុស្សពេញវ័យត្រូវតែមានអ្នកមើលថែទាំដែរឬអត់នោះ គឺជាសេចក្តីសម្រេចរបស់តុលាការ មិនមែនជារបស់មណ្ឌលសិក្សាធិការទេ។ អ្នកអាចនឹងចង់ពិគ្រោះជាមួយមេធាវីអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការដាក់ពាក្យស្នើសុំអនុបាលភាពមានកំណត់ ឬពេញលេញទៅកាន់តុលាការជាន់ខ្ពស់។
- 34 C.F. R. Sec. 300.520; Cal. Ed. Code Secs. 56041.5 & 56043(g)(3).[↩]
