Menu Close

(11.22) ប្រសិនបើសិស្សមិនបានទទួលសេវាកម្ម​សមស្រប​ក្នុងរយៈ​ពេល​ណា​មួយ មុនពេលគាត់​បញ្ចប់ការ​សិក្សា​ដោយទទួលបាន​សញ្ញាបត្រនោះទេ​ តើ​គាត់​អាចបន្តមានសិទ្ធិទទួលការអប់រំពិសេសដែរឬទេ? 

(11.22) ប្រសិនបើសិស្សមិនបានទទួលសេវាកម្ម​សមស្រប​ក្នុងរយៈ​ពេល​ណា​មួយ មុនពេលគាត់​បញ្ចប់ការ​សិក្សា​ដោយទទួលបាន​សញ្ញាបត្រនោះទេ​ តើ​គាត់​អាចបន្តមានសិទ្ធិទទួលការអប់រំពិសេសដែរឬទេ? 

ទេ។ ប៉ុន្តែ សិស្សដែលត្រូវបានគេបដិសេធមិនផ្ដល់ជូននូវសេវា​កម្មសម​ស្រ​បអាចធ្វើការ​ស្នើសុំក្រៅផ្លូវការ ឬ​តាម​រយៈ​សវនាការតាមនីតិវិធីត្រឹម​ត្រូវ​តាមផ្លូវច្បាប់​​ សុំឲ្យ​មណ្ឌលសិក្សាធិការផ្តល់សេវាកម្ម​ផ្ទេរការ​សិក្សា​ជា​ការ​ប៉ះប៉ូវ​​​សំណងបាន​​។  សូមមើល ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធីត្រឹម​ត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។  សេវាកម្មសំណង​​ ដែលផ្តល់ដោយមជ្ឈ​មណ្ឌលសិក្សា​ធិការដោយ​ស្ម័គ្រ​ចិត្ត ឬ​ដោ​​​យសារតែដីកា​របស់​មន្ត្រី​សវនាការតាមនីតិវិធីត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​អាច​នឹងត្រូវបាន​ផ្តល់ជូនបន្ទាប់​ពីសិស្សបានបញ្ចប់​ការសិក្សា​ដោយ​​ទទួល​បាន​ស​ញ្ញាបត្រចំណេះទូទៅ។1 ក្នុងស្ថានភាពនេះ សិស្សមិន​មានសិទ្ធិ​ទទួលបានការអប់រំពិសេស​សម្រាប់​គោលបំណង​ណាមួយក្រៅ​ពីការ​ទទួល​បាន​​សេវាកម្ម​សំណង​ទាំង​នោះ​ទេ។ នៅពេលដែលសេវាកម្ម​សំណងត្រូវបានផ្តល់ជូនហើយ សិទ្ធិទទួលបាន​របស់​សិស្ស នឹងត្រូវបញ្ចប់។ 

ការទាមទារសំណងសម្រាប់ការបដិសេធកន្លងមកនៃសេវាកម្មសមស្រប​មិនអាចធ្វើឡើងលើស​ពី​ពីរ​ឆ្នាំ ​នៅ​ពេល​ដែលមាតា​បិ​តា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬសិស្សស្នើសុំ​សវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។2 ប្រសិនបើសិស្សមិនទទួលបាន​សេវាកម្មអប់រំពិសេសសមស្រប​ក្នុងរយៈពេលពីរឆ្នាំមុនពេលបញ្ចប់ការសិក្សាទេ នោះមាតា​បិតា​/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត (ឬសិស្សដែល​មា​នអាយុ 18 ឆ្នាំ និងមិនទទួលបាន​ការមើលថែ) គួរតែ​ដាក់​ពាក្យ​​ស្នើសុំនីតិ​វិ​ធី​ត្រឹមត្រូវតាមច្បាប់​ មុនពេលសិស្សបញ្ចប់ការសិក្សាដោយទទួលបាន​សញ្ញា​បត្រ ប្រសិន​បើអាចធ្វើទៅបាន ហើយ​សិទ្ធិទទួលបានការអប់រំ​ពិសេ​ស​​របស់គាត់ត្រូវបានបញ្ចប់។ មណ្ឌលសិក្សាធិការអាចនឹងធ្វើការជំទាស់​បាន​ថាមា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់សិស្ស ឬសិស្សដែលលែង​មាន​សិទ្ធិ​ទទួល​ការ​អប់រំ​ពិសេសមិនមាន​សិទ្ធិ​ប្តឹង​ដើ​ម្បី​​ចាត់​វិធានការ​នៅក្នុង​នីតិវិធីត្រឹមត្រូវតាមច្បាប់សម្រាប់​ការ​អប់រំ​ពិ​សេសប្រឆាំងទៅនឹង​មណ្ឌលសិក្សាធិការបានឡើយ។ 

  1. Maine School Admin. Dist. No. 35 v. Mr. and Mrs. R. (1st Cir. 2003) 321 F.3d 9, 17-18; San Dieguito Union High Sch. Dist. v. Guray-Jacobs (S.D. Cal. 2005, No. 04CVL330) 44 IDELR 189, 105 LRP 56315; Hemet USD, OAH Case No. 2015090860, 116 LRP 20083 (2015).[]
  2. 34 C.F.R. Sec. 300.507(a)(2); Cal. Ed. Code Sec. 56505(l).[]